ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung

12:13 | 12/06/2022

នាព្រឹកថ្ងៃទី ១១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបទាន និងថ្វាយផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅវិមានរំលឹកវិញ្ញានក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅភូមិ Long Thuan A ឃុំ Long Phuoc ស្រុក Long Ho ខេត្ត Vinh Long។

លក្ខណៈពិសេសនៃពិធីក្បួនដង្ហែអាសនៈស្តេច Hung លក្ខណៈពិសេសនៃពិធីក្បួនដង្ហែអាសនៈស្តេច Hung
គោលដៅប្រវត្តិសាស្ត្រកំពូលទាំង ៥ សម្រាប់អ្នកទេសចរដើម្បីទទួលយកបទពិសោធន៍នៃពិធីបុណ្យខួបស្តេច Hung គោលដៅប្រវត្តិសាស្ត្រកំពូលទាំង ៥ សម្រាប់អ្នកទេសចរដើម្បីទទួលយកបទពិសោធន៍នៃពិធីបុណ្យខួបស្តេច Hung
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung

នាព្រឹកថ្ងៃទី ១១ មិថុនា ខេត្ត Vinh Long បានរៀបចំ ពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung (ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩១២ - ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc; អតីតប្រធានរដ្ឋលោក Nguyen Minh Triet; អតីតនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung; អតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong ។

មុននោះ នាព្រឹកថ្ងៃទី ១១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបទាន និងថ្វាយផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅវិមានរំលឹកវិញ្ញានក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅភូមិ Long Thuan A ឃុំ Long Phuoc ស្រុក Long Ho ខេត្ត Vinh Long។ ក្រោយមក ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋបានអញ្ជើញទៅទស្សនាមណ្ឌលតាំងពិព័រណ៍រូបថត និងឯកសារដ៏មានតម្លៃអំពីប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung។

សូមបញ្ជាក់ដែរថាប្រធានគណៈរដ្ឋមន្ត្រី លោក Pham Hung មានឈ្មោះកំណើតគឺ Pham Van Thien ហើយបានប្រសូត្រនៅខេត្ត Vinh Long។ លោកគឺជាយុទ្ធជន

កុម្មុយនិស្តដ៏អង់អាចក្លាហាន ស្មោះត្រង់មួយរូប ហើយជាសិស្សដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ។ក្នុងដំណើរធ្វើសកម្មភាពបដិវត្តន៍ និងលះបង់សម្រាប់ប្រទេសជាតិ លោក Pham Hung ត្រូវបានបក្សនិងរដ្ឋប្រគល់ឲ្យកាន់តំណែងដ៏សំខាន់ៗជាច្រើន។ នៅសម័យប្រជុំដំបូងនៃរដ្ឋសភាវៀតណាមនីតិកាលទី ៨ (ខែមិថុនា ឆ្នាំ១៩៨៧) លោកត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (បច្ចុប្បន្នជារដ្ឋាភិបាល)៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន