យុគសម័យ - ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) បានបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ គណៈប្រតិភូកីឡាវៀតណាមបានបង្កើតឯកទគ្គកម្មថ្មីសម្រាប់ចំនួនមេដាយមាសដែលឈ្នះនៅការប្រកួតស៊ីហ្គេមមួយ។
![]() |
| កីឡាការិនី Nguyen Thi Oanh ទទួលបានមេដាយមាសក្នុងវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គចំងាយ ៣០០០ ម៉ែត្រ។ (រូបថត៖ Huy Hung/VNA) |
គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយគ្រប់ប្រភេទចំនួន ៤៤៦ រួមទាំងមេដាយមាសចំនួន ២០៥ គ្រឿង ជាក្រុមដឹកនាំក្នុងព្រឹត្តិការណ៍កីឡា លើសពីឯកទគ្គកម្មមេដាយមាសចំនួន ១៩៤ ដែលគណៈប្រតិភូកីឡាឥណ្ឌូនេស៊ីបានបង្កើតក្នុងស៊ីហ្គេមឆ្នាំ ១៩៩៧ ទីក្រុងហ្សាកាតា។ ឈរលំដាប់លេខ២ លេខ៣ និងលេខ៤គឺ គណៈប្រតិភូកីឡាថៃ (មេដាយមាសចំនួន ៩២ គ្រឿង) គណៈប្រតិភូកីឡាឥណ្ឌូនេស៊ី (មេដាយមាស ៦៩ គ្រឿង) គណៈប្រតិភូហ្វីលីពីន (មេដាយមាសចំនួន ៥២ គ្រឿង) ។
vov

មតិពីមិត្តអ្នកអាន