កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី៥ រវាងវៀតណាមនិងកម្ពុជា

21:00 | 14/05/2022

នារសៀលថ្ងៃទី១៤ ខែឧសភា នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ខេត្ត Binh Phuoc ប្រទេសវៀតណាម បានប្រព្រឹត្តទៅកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី៥ រវាងវៀតណាមនិងកម្ពុជា។

វៀតណាមនិងកម្ពុជាចងសម្ព័ន្ធមេត្រីភាពដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ វៀតណាមនិងកម្ពុជាចងសម្ព័ន្ធមេត្រីភាពដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ
វៀតណាមនិងកម្ពុជាពង្រឹងភាពជាដៃគូរវាងទីក្រុងនានា វៀតណាមនិងកម្ពុជាពង្រឹងភាពជាដៃគូរវាងទីក្រុងនានា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈប្រតិភូវៀតណាម និងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងកិច្ចសន្ទនា។

ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរឯកភាពថា បរិស្ថាននយោបាយ និងសន្តិសុខនៅលើពិភពលោក និងក្នុងតំបន់កំពុងវិវឌ្ឍដ៏ស្មុគស្មាញ រួមមានបញ្ហាសន្តិសុខដែនសមុទ្រ ហើយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី៥ រវាងវៀតណាមនិងកម្ពុជា
ទិដ្ឋភាពនៃកិច្ចសន្ទនា

ប្រធានគណៈប្រតិភូទាំងពីររូបសង្កត់ធ្ងន់ថា អាស៊ានគប្បីពង្រីកតួនាទីមជ្ឈភាពក្នុងនិម្មាបនកម្មសន្តិសុខនៅតំបន់ ជម្រុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន ក៏ដូចជាដៃគូ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។

ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមក។ ប្រធានគណៈប្រតិភូទាំងពីររូបបញ្ជាក់ថា ទោះបីការរីករាលដាលនៃ Covid-19 ប៉ះពាល់ដល់គ្រប់វិស័យក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនៅតែទទួលបានលទ្ធផលវិជ្ជមាន។ ភាគីទាំងពីរបន្តរក្សាជំនួបជាន់ខ្ពស់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ អប់រំស្ដីពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ការស្វែងរក ប្រមូល ធ្វើមាតុភូមិនិវត្តន៍អធ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា សហការធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការទៅសួរសុខទុក្ខគ្នាទៅវិញទៅមក ការវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ច ចូលរួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រក្សាការយាមល្បាតរួមគ្នារវាងកងឆ្មាំសមុទ្រ និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា។ល។

កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី៥ រវាងវៀតណាមនិងកម្ពុជា
ប្រតិភូថតរូបទុកជាអនុស្សវរីយ៍

ចំពោះកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ ភាគីទាំងពីរឯកភាពជម្រុញកិច្ចសហការប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំសកម្មភាពក្នុង “ឆ្នាំមិត្តវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២” បង្កើនការជួបជុំ ការផ្លាស់ប្ដូរគ្រប់លំដាប់ថ្នាក់ រក្សាយន្តការ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាបច្ចុប្បន្ន ជាពិសេសគឺកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី បន្តជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងគ្រប់គ្រងព្រំដែន លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅយន្តការ និងវេទិកាពហុភាគី។ល។

ក្នុងឱកាសនេះ ប្រធានគណៈប្រតិភូវៀតណាមបានអបអរសាទរក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំអាស៊ានតាមប្រព័ន្ធវីដេអូ។ លោកប្រធានគណៈប្រតិភូវៀតណាមបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីកម្ពុជាទទួលជោគជ័យក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព