ជ័យជំនះ Dien Bien Phu៖ ភាពក្លាហាននិងឈ្លាសវៃរបស់វៀតណាម

16:00 | 07/05/2022

Dien Bien Phu គឺជាជ្រលងភ្នំធំមួយនៅភាគខាងលិចនៃតំបន់ភ្នំភាគពាយ័ព្យនៃប្រទេសវៀតណាមដែលមានប្រវែងប្រហែល ២០ គីឡូម៉ែត្រ ទទឹង ៦-៨ គីឡូម៉ែត្រ និងមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុងហាណូយ។

ជ័យជំនះDien Bien Phu តាមរយៈគំនូររបស់វិចិត្រករ Mai Duy Minh ជ័យជំនះDien Bien Phu តាមរយៈគំនូររបស់វិចិត្រករ Mai Duy Minh
ស្វែងយល់ពីភាពស្រស់ស្អាតនៃបឹង Pa Khoang និងព្រៃឈើពិសេស Muong Phang នៅខេត្ត Dien Bien ស្វែងយល់ពីភាពស្រស់ស្អាតនៃបឹង Pa Khoang និងព្រៃឈើពិសេស Muong Phang នៅខេត្ត Dien Bien
ជ័យជំនះ Dien Bien Phu៖ ភាពក្លាហាននិងឈ្លាសវៃរបស់វៀតណាម
ជ័យជំនះ Dien Bien Phu៖ ភាពក្លាហាននិងឈ្លាសវៃរបស់វៀតណាម

យោងតាមការវាយតម្លៃរបស់ឧត្តមសេនីយ H.Navarre និងអ្នកជំនាញយោធាបារាំង-អាមេរិក, Dien Bien Phu គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សមរភូមិឥណ្ឌូចិននិងអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅលើខ្សែអ័ក្សដឹកជញ្ជូនតភ្ជាប់តំបន់ព្រំដែនឡាវ ថៃ ភូមា ( មីយ៉ាន់ម៉ា) និងចិន។ ដូច្នេះ បន្ទាប់ពីដណ្តើមបានទីក្រុង Dien Bien Phu នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ កងទ័ពបារាំងបានបង្កើនកម្លាំងទ័ព សព្វាវុធ និងបរិក្ខារយោធាច្រើន ដោយបានសាងសង់បន្ទាយនិងផ្គត់ផ្គងសម្ភារៈផ្សេងៗទៀត ដើម្បីប្រែក្លាយ Dien Bien Phu ទៅជាមូលដ្ឋានយោធាដ៏រឹងមាំបំផុតមួយនៅឥណ្ឌូចិន។

ចំណែកភាគីវៀតណាមវិញ ការដែលកងទ័ពបារាំងលោតឆ័ត្រយោងដណ្តើមយកទីក្រុង Dien Bien Phu ឡើងវិញ មិនបណ្តាលឲ្យមានភាពច្របូកច្របល់សម្រាប់ផែនការយុទ្ធសាស្ត្រ ១៩៥៣-១៩៥៤ នៃអគ្គបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាមឡើយ សូម្បីតែនៅទិសពាយ័ព្យក៏ដោយ។ ជាមួយនឹងពាក្យស្លោក "ទាំងអស់គ្នាដើម្បីខ្សែប្រយុទ្ធជួរមុខ ទាំងអស់គ្នាដើម្បីជ័យជំនះ!” ប្រទេសទាំងមូលផ្តោតកម្លាំងសម្រាប់សមរភូមិ Dien Bien Phu។ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ៥៦ ថ្ងៃ យប់ នៅរសៀលថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ វៀតណាមបានកាន់កាប់ទីស្នាក់ការរបស់សត្រូវ ឧត្តមសេនីយ៍ Do Cat រួមជាមួយអគ្គសេនាធិការដ្ឋាននិងទាហានទាំងមូលនៃបន្ទាយ Dien Bien Phu ត្រូវចុះចាញ់។ ទង់ “ប្តេជ្ញាប្រយុទ្ធ - ប្តេជ្ញាឈ្នះ” របស់កងទ័ពវៀតណាមបានបក់លើដំបូលនៃលេណដ្ឋានបញ្ជារបស់សត្រូវ។ យុទ្ធនាការ Dien Bien Phu ឈ្នះទាំងស្រុង។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២២) ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយអត្ថបទវិចារណកថា បញ្ជាក់អំពីជ័យជំនះ Dien Bien Phu៖ ភាពក្លាហាន និងភាពឈ្លាសវៃរបស់វៀតណាម។ ទន្ទឹមនឹងនោះ នៅលើទំព័រមុខរបស់កាសែត Nhan Dan និងកាសែតកងទ័ពប្រជាជនក៏មានអត្ថបទព័ត៌មាន រូបថតជាច្រើន ដែលបញ្ជាក់ពីគោលមាគ៌ាតស៊ូប្រយុទ្ធដ៏ត្រឹមត្រូវនិងច្នៃប្រឌិតរបស់បក្សនិងលោកប្រធានហូជីមិញ។ អត្ថបទទាំងនេះបានគូសបញ្ជាក់ថា ជ័យជម្នះ Dien Bien Phu បានលើកកំពស់គោលជំហររបស់វៀតណាមក្នុងឆាកអន្តរជាតិ។ ជ័យជំនះ Dien Bien Phu គឺជាសន្ទុះនៃកម្លាំងជាតិនិងសម័យកាល ការដឹកនាំដ៏ឈ្លាសវៃរបស់បក្សគឺជាកត្តាមូលដ្ឋាន បង្កើតកម្លាំងរបស់វៀតណាម អត្តសញ្ញាណវប្បធម៌ការពារប្រទេសគឺឈរលើស្មារតីស្នេហាជាតិ; កត្តាទាំងនោះបន្តជាកម្លាំងដើម្បីធានាជោគជ័យនៃកិច្ចការកសាងមាតុភូមិសង្គមនិយមវៀតណាម ដើម្បីជាគោលដៅ ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន