ខេត្ត Vinh Phuc បើកការប្រឡងអនឡាញ "ស្វែងយល់អំពីទំនាក់ទំនងវៀតណាម-ឡាវ"

09:38 | 18/04/2022

យុគសម័យ - អបអរសាទរខួបលើកទី ៦០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ - ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២) មជ្ឈមណ្ឌលព័ត៌មានការបរទេស និងជំរុញជំនួយ មន្ទីរកិច្ចការបរទេសខេត្ត Vinh Phuc បានបើកការប្រឡងអនឡាញ "ស្វែងយល់អំពីទំនាក់ទំនងវៀតណាម - ឡាវ"។

វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc
ខេត្ត Vinh Phuc បរិច្ចាគសំភារៈបរិក្ខាពេទ្យ ដើម្បីជួយខេត្តភាគខាងជើងប្រទេសឡាវក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត Vinh Phuc បរិច្ចាគសំភារៈបរិក្ខាពេទ្យ ដើម្បីជួយខេត្តភាគខាងជើងប្រទេសឡាវក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ខេត្ត Vinh Phuc បើកការប្រឡងអនឡាញ

ខេត្ត Vinh Phuc បើកការប្រឡងអនឡាញ "ស្វែងយល់អំពីទំនាក់ទំនងវៀតណាម-ឡាវ"

ទម្រង់ប្រឡង៖ ការប្រឡងនេះត្រូវបានរៀបចំ តាមទម្រង់អនឡាញ (តំណភ្ជាប់ https://myaloha.vn/cuoc-thi/tim-hieu-ve-quan-he-viet-nam-lao-25874) មាន ២០ សំណួរនិងការឆ្លើយដោយជម្រើស​ចម្លើយ។ (សំណួរនីមួយៗមានជម្រើសចម្លើយចំនួន ៣ ហើយមានតែជម្រើសមួយប៉ុណ្ណោះដែលត្រឹមត្រូវ ចម្លើយនីមួយៗស្មើនឹង ០១ ពិន្ទុ ពិន្ទុសរុបគឺ ២០ ពិន្ទុ) និង 0១ សំណួរព្យាករណ៍ចំនួនអ្នកចូលរួមក្នុងការប្រឡង។ ពេលវេលាដើម្បីធ្វើការធ្វើតេស្តក្នុងរយៈពេល 20 នាទី អ្នកអាចផ្លាស់ប្តូរចម្លើយចំពោះសំណួរដែលបានជ្រើសរើសពីមុន។

ខ្លឹមសារនៃការប្រឡងនេះ៖ ព័ត៌មានមូលដ្ឋានអំពីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមូលដ្ឋាននៃប្រទេសឡាវដែលមានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយខេត្ត Vinh Phuc ព័ត៌មានអំពីប្រវត្តិនៃទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ, ឡាវ-វៀតណាម និងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ ទំនាក់ទំនងរវាងខេត្ត Vinh Phuc និងមូលដ្ឋាននៃប្រទេសឡាវ។/.

រចនាសម្ព័ន្ធពានរង្វាន់៖

រង្វាន់ទីមួយ ចំនួន ០១ ដែល​ទទួលទឹកប្រាក់រង្វាន់ ២,០០០,០០០ដុង។

រង្វាន់ទី២ ចំនួន០២ ដែល​ទទួលទឹកប្រាក់រង្វាន់និមួយៗ ១,៥០០,០០០ ដុង។

រង្វាន់ទី៣ ចំនួន០៣ ដែលទទួល​ទឹក​ប្រាក់រង្វាន់នីមួយៗ មានតម្លៃ ១,០០០,០០០ដុង;

រង្វាន់លើកទឹកចិត្តចំនួន ០៥ ដែលទទួល​ទឹក​ប្រាក់រង្វាន់នីមួយៗមានតម្លៃ ៥០ ម៉ឺនដុង។

គណៈកម្មាធិការរៀបចំនឹងបញ្ជូនលិខិតទៅទីភ្នាក់ងារ ឬអង្គភាពដែល​មានអ្នកឈ្នះរង្វាន់ហើយរៀបចំការប្រគល់រង្វាន់ដល់អ្នកឈ្នះ ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២៕

ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ៧ និង​ ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០២២ ដល់​ម៉ោង ៤ រសៀល នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២២។ ពេលវេលាគ្រោង​ ដើម្បីប្រកាសលទ្ធផល និងពិធីប្រគល់រង្វាន់៖ ខែឧសភា ឆ្នាំ ២០២២៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ