អេហ្ស៊ីបនិងវៀតណាមរក្សាយ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិការ

23:33 | 01/04/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ៣១ ខែមិនា នៅវិមានប្រធានាធិបតី Al Itihadiyah នៅទីក្រុង Cairo ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Huy Dung បានអញ្ជើញជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ដល់លោកប្រធានាធិបតី Abdel Fattah El-Sisi។

ដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc នៅសឹង្ហបុរីអះអាងសារជាថ្មីម្ដងទៀតនូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ ទ្វេភាគី​ដ៏ជិតស្និទ្ធិ ដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc នៅសឹង្ហបុរីអះអាងសារជាថ្មីម្ដងទៀតនូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ ទ្វេភាគី​ដ៏ជិតស្និទ្ធិ
វៀតណាមធ្វើជាសហប្រធាននៃកិច្ច​ប្រជុំគណៈកម្មាធិការ​សហប្រតិបត្តិការ​ចម្រុះអាស៊ាន - ជប៉ុន វៀតណាមធ្វើជាសហប្រធាននៃកិច្ច​ប្រជុំគណៈកម្មាធិការ​សហប្រតិបត្តិការ​ចម្រុះអាស៊ាន - ជប៉ុន
លោក Nguyen Huy Dung បានអញ្ជើញជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phucដល់លោកប្រធានាធិបតី Abdel Fattah El-Sisi។ (រូបថត៖ Akhbarelyom)
លោក Nguyen Huy Dung បានអញ្ជើញជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phucដល់លោកប្រធានាធិបតី Abdel Fattah El-Sisi។

ក្នុងពិធីជូនសារតាំងនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Huy Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងប្រពៃណីជាមួយអេហ្ស៊ីប រួមទាំងចាត់ទុកអេហ្ស៊ីបជាដៃគូសំខាន់នាំមុខគេរបស់វៀតណាមក្នុងតំបន់; ហើយបានសម្តែងនូវគោលបំណងចង់រួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតលើវិស័យផ្សេងៗគ្នា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោកប្រធានាធិបតី El-Sisi បានសន្យាថា នឹងគាំទ្រស្ថាប័នតំណាងវៀតណាមប្រចាំនៅអេហ្ស៊ីប ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។ លោកប្រធានាធិបតី El-Sisi បានជូនពរឯកអគ្គរដ្ឋទូតលោក Nguyen Huy Dung ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន នឹងរួមចំណែកដ៏មានអត្ថន័យក្នុងការរក្សានិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអេហ្ស៊ីប៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព