ម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ លើថៃ ខណៈវៀតណាម ឈរលេខ១ នៃការប្រកួតកីឡារ៉ាតេជើងឯកអាស៊ាន

10:00 | 29/03/2022 ហេង វុធ្ធី

ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (SEAKF Championship) ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥-២៧ ខែមីនានេះ នៅមជ្ឈមណ្ឌលកីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៤ នៃតារាងមេដាយលើក្រុមអត្ដពលិកថៃ ខណៈវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេ ។

គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានវិស្វកម្ម គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានវិស្វកម្ម
អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ២
ម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ លើថៃ ខណៈវៀតណាម ឈរលេខ១ នៃការប្រកួតកីឡារ៉ាតេជើងឯកអាស៊ាន
ម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ លើថៃ ខណៈវៀតណាម ឈរលេខ១ នៃការប្រកួតកីឡារ៉ាតេជើងឯកអាស៊ាន

ព្រឹត្តិការណ៍ថ្នាក់តំបន់លើដំបូងនៅកម្ពុជានេះ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ពីមន្ដ្រីសហព័ន្ធកីឡាការ៉ាតេពិភពលោក អាស៊ី និងអាស៊ាន ពិសេសប្រតិភូ និងអត្តពលិកចូលរួម សប្បាយចិត្ត ចំពោះការរៀបចំ និងការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា ទាំងការស្នាក់នៅ ហូបចុក និងធ្វើដំណើរ ។ នេះបើតាមការបញ្ជាក់របស់លោក Arivalagan Ponniyah នាយកបច្ចេកទេសក្រុមអត្តពលិកម៉ាឡេស៊ី និងលោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាកម្ពុជា និងអាស៊ាន ។

ជាលទ្ធផលនៃការប្រកួតអន្ដរជាតិខាងលើ ក្រុមអត្តពលិកកីឡាការ៉ាតេវៀតណាម បានឈរកំពូលតារាងមេដាយ ដោយឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៥, ប្រាក់ ៥ និងសំរឹទ្ធ ៣) ។ ក្រុមអត្តពលិកឥណ្ឌូនេស៊ី ឈរលេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៥, ប្រាក់ ៣ និងសំរឹទ្ធ ៦) ខណៈក្រុមអត្តពលិកម៉ាឡេស៊ី ឈរលេខ៣ ឈ្នះមេដាយសរុប ១២គ្រឿង (មាស ៥, ប្រាក់ ៣ និងសំរឹទ្ធ ៤) ។

ម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ លើថៃ ខណៈវៀតណាម ឈរលេខ១ នៃការប្រកួតកីឡារ៉ាតេជើងឯកអាស៊ាន

ដោយឡែកក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា ឈរលេខ៤ ក្នុងចំណោម ៨ប្រទេស ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ១, ប្រាក់ ១ និងសំរឹទ្ធ ៥ លើក្រុមអត្តពលិកថៃ ដែលឈរលេខ៥ ឈ្នះមេដាយសរុប ៩គ្រឿង (ប្រាក់ ៣ និងសំរឹទ្ធ ៦) ។ រីឯហ្វីលីពីន ឈរលេខ៦ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ស្របពេលឡាវ ឈរលេខ៧ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ។ ចំណែកសិង្ហបុរី ពុំទទួលបានមេដាយអ្វីនោះទេ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SEAKF Championship 2022 នៅកម្ពុជា ដំបូងឡើយ គម្រោងមានប្រតិភូ និងអត្តពលិក ៩ប្រទេសចូលរួម តែដោយសារក្រុមអត្តពលិកប្រ៊ុយណេ មានជាប់ពាក់ព័ន្ធបញ្ហាកូវីដ-១៩ ក៏សម្រេចផ្អាកដំណើរមកចូលរួមប្រកួត ដែលនាំឲ្យការប្រកួតនេះ មានប្រតិភូ និងអត្តពលិកជិត ២០០នាក់មកពី ៨ប្រទេសប៉ុណ្ណោះចូលរួម ។ រីឯ ២ប្រទេសផ្សេងទៀត ដែលមិនបានចូលរួមព្រឹត្តិការណ៍នេះ គឺមានមីយ៉ាន់ម៉ា និងទីម័រខាងកើត ៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន