សហគ្រាសវៀតណាម-ឡាវជំរុញគម្រោងសហប្រតិបត្តិការវិនិយោគមានលក្ខណៈយុទ្ធសាស្ត្រ

07:00 | 22/03/2022 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ២១ មិនា នៅទីក្រុងវៀងចន្ទន៍ សន្និសីទធុរកិច្ចវៀតណាម - ឡាវបានប្រព្រឹត្តទៅដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគទ្រង់ទ្រាយធំរបស់សហគ្រាសវៀតណាមនៅឡាវ ព្រមទាំងជំរុញគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងការវិនិយោគថ្មីនិងយុទ្ធសាស្ត្រនាពេលខាងមុខ។

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិង​ទូលំទូលាយ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិង​ទូលំទូលាយ
សហគ្រាសវៀតណាម-ឡាវជំរុញគម្រោងសហប្រតិបត្តិការវិនិយោគមានលក្ខណៈយុទ្ធសាស្ត្រ
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ក្រោយពីបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ វៀតណាម-ឡាវបានបើកដំណាក់កាលថ្មីក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ នៅពេលនោះ ថ្វីត្បិតតែទើបតែបានបង្កើតប្រទេស មិនទាន់មានភាពរឹងមាំពិតប្រាកដ ហើយសេដ្ឋកិច្ចនៅតែជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែវៀតណាមបានបញ្ជូនក្រុមអ្នកជំនាញការជាច្រើនទៅជួយមិត្តឡាវ ដើម្បីធានាសន្តិសុខ ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ស្តារផលិតកម្មឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច... រហូតមកដល់ពេលនេះ ប្រទេសទាំងពីរសម្រេចបានសមិទ្ធផលជាច្រើនលើ វិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច។

យុគសម័យ - នាថ្ងៃទី ២១ មិនា នៅទីក្រុងវៀងចន្ទន៍ សន្និសីទធុរកិច្ចវៀតណាម - ឡាវបានប្រព្រឹត្តទៅដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគទ្រង់ទ្រាយធំរបស់សហគ្រាសវៀតណាមនៅឡាវ ព្រមទាំងជំរុញគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងការវិនិយោគថ្មីនិងយុទ្ធសាស្ត្រនាពេលខាងមុខ។

អញ្ជើញថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានអះអាងថា ព្រឹត្តិការណ៍នេះមានគោលបំណងជ្រួតជ្រាបនឹងអនុវត្តសេចក្តីសន្និដ្ឋានរបស់អគ្គលេខាបក្សទាំងពីរវៀតណាម និងឡាវ ក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃប្រទេសទាំងពីរឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ៩ មករាឆ្នាំ២០២២ស្ដីពីការពង្រឹង និងជំរុញទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ និងឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត ( ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២)។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សា ភាគីទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន។ ជាពិសេស កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងវិនិយោគ សាងសង់ផ្លូវរថភ្លើងវៀងច័ន្ទ-វង្សអង្គ រវាងក្រុមហ៊ុន FLC Group និងក្រុមហ៊ុន Petroleum Trading Lao Public Company; កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍គម្រោងថាមពលនៅតាមព្រំដែនវៀតណាម-ឡាវ ដើម្បីផលិតអគ្គិសនី និងបញ្ជូន លក់អគ្គិសនីទៅប្រទេសវៀតណាម រវាងក្រុមហ៊ុន T&T Group និង Phongsubthavy Group៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព