Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

NPA ជួយខេត្ត Thua Thien Hue លើកកម្ពស់សមត្ថភាពបោសសម្អាតមីន ស្របតាមស្តង់ដារ IMAS

09:00 | 11/03/2022 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅស្រុក A Luoi ខេត្ត Thua Thien Hue មជ្ឈមណ្ឌលសកម្មភាពបោស​សម្អាតមីនជាតិវៀតណាម (VNMAC) សហការជាមួយអង្គការជំនួយប្រជាជនន័រវេស (NPA) - Norwegian People's Aid Vietnam បញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue បើកវគ្គបណ្តុះបណ្តាលស្តីពីការបោសសម្អាតមីនតាមស្តង់ដារ IMAS ។

វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue
NPA ជួយខេត្ត Thua Thien Hue លើកកម្ពស់សមត្ថភាពបោសសម្អាតមីន ស្របតាមស្តង់ដារ IMAS
ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាល។

គោលបំណងនៃគម្រោងគឺដើម្បីកសាងជំនាញ និងសមត្ថភាពបច្ចេកទេសស្របតាមស្តង់ដារអន្តរជាតិ ក្នុងការអនុវត្តគម្រោងការបោសសម្អាតមីន និងគ្រាប់មីន គ្រឿង​ផ្ទុក ដែល​នៅតែ​បន្សល់ទុកពីសង្គ្រាមនៅវៀតណាម។ ការបោសសំអាតតំបន់ដែល​បានកំណត់​ថា មានការបំពុលជាអាទិភាពខ្ពស់ ដែលកំណត់តាមរយៈគម្រោងអង្កេតបច្ចេកទេស (ដំណាក់កាលទី ២) ក្នុងឆ្នាំ ២០១៩ - ២០២០។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ សប្តាហ៍ ដោយមានខ្លឹមសារស្តីពីបច្ចេកទេសបោសសម្អាតមីន និងការត្រួតពិនិត្យស្ថានភាពជាក់ស្តែង។ ដោយមានមន្ត្រី និងនិយោជិតចំនួន ៣៥ នាក់នៃក្រុមប្រឹក្សាគ្រប់គ្រងគម្រោង នាយកដ្ឋានវិស្វករ បញ្ជាការដ្ឋានយោធាស្រុក A Luoi បានចូលរួម និងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងបច្ចេកទេសបោសសម្អាតមីន ស្របតាមស្តង់ដារជាតិនៃដំណើរការសកម្មភាពមីន។

ការអនុវត្តគម្រោង “បោសសម្អាតមីន និងគឿងផ្ទុះនៅស្រុក A Luoi ខេត្ត Thua Thien Hue - ដំណាក់កាលទី ៣” លើកនេះ នឹង​ធ្វើឡើងនៅឃុំ Lam Dot និងឃុំ Hong Ha គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង NPA និង VNMAC ក៏ដូចជា ការសម្របសម្រួលរបស់ភាគីទាំងបីមាន​បញ្ជាការដ្ឋាន​យោធាខេត្ត Thua Thien Hue VNMAC និង NPA នៅប្រទេសវៀតណាម​ផងដែរ។/.

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ