ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាម ចាប់ផ្តើមប្រព័ន្ធទូទាត់អេឡិចត្រូនិក

12:30 | 05/03/2022 ហេង វុធ្ធី

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ចំពោះលោក Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតដែលបានរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យធនាគារ។

ធនាគារជាតិនៃកម្ពុជា រៀបចំ «ទិវាប្រាក់រៀល» អបអរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា រៀបចំ «ទិវាប្រាក់រៀល» អបអរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ
ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ១៩ ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ១៩
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាម ចាប់ផ្តើមប្រព័ន្ធទូទាត់អេឡិចត្រូនិក
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាម ចាប់ផ្តើមប្រព័ន្ធទូទាត់អេឡិចត្រូនិក

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាម បើកកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងដាក់ចេញនូវផែនការថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ក្នុងជំនួបនោះ លោក ជា ចាន់តូ បានកោតសរសើរដល់ធនាគារពាណិជ្ជវៀតណាមនៃកម្ពុជា ដែលបានចូលរួមចំណែកក្នុងការគោរពច្បាប់ និងបទប្បញ្ញត្តិ និងការអភិវឌ្ឍន៍វិស័យធនាគារ ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចការសង្គម។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា ធនាគារកណ្តាលទាំងពីរក៏កំពុងបង្កើតប្រព័ន្ធទូទាត់ផងដែរ ជាពិសេសការលើកកម្ពស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងការទូទាត់ឆ្លងប្រទេសផងដែរ។

នាពេលកន្លងមក ដោយមានការគាំទ្រពីរដ្ឋាភិបាល និងស្ថានទូតវៀតណាម កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរត្រូវបានពង្រឹងលើចំណុចសំខាន់ចំនួនបី៖ ការអភិវឌ្ឍន៍ធនធានមនុស្ស សមាហរណកម្មវិស័យធនាគារ និងការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ជាពិសេសការលើកកម្ពស់ការទូទាត់តាមអេឡិចត្រូនិក។ មក​ដល់​ពេល​នេះ មន្ត្រី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន ២៣​នាក់ បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​វៀតណាម។

ដោយឡែក ធនាគារពាណិជ្ជវៀតណាមចំនួន៥ និងការិយាល័យតំណាងចំនួន១ កំពុងដំណើរការនៅកម្ពុជា។

លោកបានបញ្ជាក់ថា ក្នុងឱកាសខួបលើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់មេដាយជូនដល់អតីតអ្នកជំនាញការវៀតណាម (គណៈកម្មការ K) ដែលបានចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធនាគារកម្ពុជា ដែលងើបឡើងវិញក្នុងកំឡុងឆ្នាំ១៩៨០។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកទេសាភិបាលដែលបានជួយគាំទ្រដល់ធនាគារពាណិជ្ជវៀតណាមនៅកម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

លោកឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ ដែលនាំឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស។

លោកបានកត់សម្គាល់ថា វិស័យធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ហើយសូម្បីតែក្នុងអំឡុងពេលកូវីដ-១៩ ដោយសារពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានបន្តកើនឡើងដល់ជិត ១០ ពាន់លានដុល្លារ។

លោកឯកអគ្គរដ្ឋទូតក៏បានអញ្ជើញទេសាភិបាល និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋវៀតណាម ក៏ដូចជាលើកទឹកចិត្តដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល៕

ហេង វុធ្ធី

Khmertime/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤