យុគសម័យ- ដែនទឹកសមុទ្ហរនៃខេត្ត Kien Giang មានកោះជាច្រើន ដែលក្នុងនោះមានកោះល្បីៗដូចជា កោះPhu Quoc ឬ កោះNam Du ហើយក៏មានកោះតូចៗផ្សេងទៀតផងដែរ ដែលស្រស់ស្អាតដ៏អស្ចារ្យណាស់ ហើយមានមនុស្សតិចណាស់បានស្គាល់ដល់។ នោះគឹជាកោះHon Son បានគេស្គាល់ថាជាកោះ Son Rai ស្ថិតនៅក្នុងឃុំ Lai Son ខេត្ត Kien Giang ។ ពីកំពង់ផែ Rach Gia ជិះនាវាល្បឿនលឿនទៅខាងលិច ចំងាយប្រហែល ៦០គីឡូម៉ែត្រពីដីគោកនិងចំណាយពេលប្រហែល ១ម៉ោង ៣០ នាទី។
![]() |
កោះនេះស្ថិតនៅលើឈូងសមុទ្រ Ha Tien ក្នុងចន្លោះប្រជុំកោះ Nam Du និងកោះ Hon Tre មានផ្ទៃដី ១១ km2 កោះនេះមានភ្នំចំនួន ៧ ដែលខ្ពស់បំផុតគឺកំពូល Ma Thien Lanh (មានកម្ពស់ ៤៥០m)។ នៅលើកោះនេះនៅតែរក្សាបានភាពធម្មជាតិដដែលហើយមានអ្នកស្រុកភាគច្រើនរស់នៅក្នុងតំបន់ Bai Nha, Bai Bac, Bai Thien Tue, Bai Gieng។
Hon Son មានទេសភាពសមុទ្រនិងភ្នំខ្ពស់ ថែមទាំងផ្លូវក្បែរសមុទ្រដ៏ស្រស់ស្អាតជាច្រើន។ ផ្លូវនីមួយៗនៅទីនេះមានដើមឈើដុះតម្រង់ដែលបង្កើតម្លប់ត្រជាក់ត្រឈឹងត្រឈៃខ្សាច់សរលោងដែលលាតសន្ធឹងលើឆ្នេរខ្សាច់។
![]() |
ឆ្នេរសមុទ្រស្រស់ស្អាតបំផុតនៅកោះ Hon Son គឺ Bai Bang មានអ្វីៗទាំងអស់ដែលឆ្នេរសមុទ្រក្នុងតំបន់ត្រូពិចត្រូវមាន៖ វាជាទឹកសមុទ្រពណ៌ខៀវថ្លាត្រជាក់ រួមជាមួយនឹងខ្សាច់ពណ៌មាសបានលាតសន្ធឹង បានហ៊ុំព័ទ្ធដោយដើមដូងបៃតង។ ជុំវិញ Bai Ban ជាតំបន់វាលខ្សាច់ពណ៌ស មានប្រវែង ១ គីឡូម៉ែត្រ។
![]() |
លើសពីនេះ កន្លែងផ្សេងទៀតដែលមានភាពស្រស់ស្អាតប្លែកៗ ពីគេក៏មានតម្លៃគួរទៅទស្សនាដូចជា៖ ភ្នំ Ma Thien Lanh ដ៏អស្ចារ្យ ទីធ្លា Tien អាចគយគន់ទិដ្ឋភាពដ៏ធំទូលាយនៃសមុទ្រ។ “ទឹកធ្លាក់គ្មានឈ្មោះ” នាំមកនូវទេសភាពធម្មជាតិនៃព្រៃភ្នំ និងព្រៃឈើហើយមានសំឡេងធ្ងរនៃទឹកហូរ។
លើសពីនេះទៅទៀត កុំរំលងការទៅលេងភូមិនេសាទនៅមាត់សមុទ្រ; មកទស្សនាឆ្នេរតូចៗដូចជា Thien Tue, Da Chai, ..); កន្លែងវប្បធម៌ខាងវិញ្ញាណដ៏ល្បីល្បាញនៅលើកោះ (អារាមព្រះ Than Lai Son, ប្រាសាទ Ba Co Chu, វត្ត Cao Dai, វត្ត Hai Son ...)។
សេវាកម្មហូបចុកនៅលើកោះគឺនៅតែសាមញ្ញណាស់ និងមិនទាន់មានការអភិវឌ្ឍន៍នៅឡើយ ប៉ុន្តែប្រជាជននៅទីនេះមានភាពកក់ក្តៅ និងរាក់ទាក់ណាស់។
អ្នកក៏អាចជ្រើសរើសហាងធម្មតាមួយដើម្បីទទួលទានមុខម្ហូបបែបសាមញ្ញនៅទីនេះដូចជា ត្រីចៀនស្រស់ៗ មឹកអាំង ត្រីអាំង សម្លម្ជូរ បបរ បបរអយស្ទ័រ ទឹកស៊ុបត្រី...
![]() |
ពេលវេលាដ៏ល្អបំផុតដើម្បីទៅលេង Hon Son គឺចាប់ពីខែមីនាដល់ខែកញ្ញា។ ដូចកោះដទៃទៀតនៅឈូងសមុទ្រថៃ Hon Son មានទឹកសមុទ្រខៀវថ្លា។ គួរចៀសវាងរដូវមានខ្យល់ព្យុះ សមុទ្រទឹករលក ដើម្បីធានាសុវត្ថិភាព៕




មតិពីមិត្តអ្នកអាន