កម្ពុជាលែងតម្រូវឱ្យមានលិខិតបញ្ជាក់គ្មានកូវីដ-១៩លើការនាំ​សាច់ និងទំនិញ​បង្កក

10:41 | 28/02/2022 ហេង វុធ្ធី

ពោះសាច់ និងទំនិញបង្កក ដែលត្រូវនាំចូលសម្រាប់ចរាចរនៅលើទីផ្សារកម្ពុជា​ គឺត្រូវលែងឱ្យធ្វើ​វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ ថា គ្មានវីរុសកូវីដ-១៩។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។​

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មរបស់ឡាវនិងកម្ពុជា ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មរបស់ឡាវនិងកម្ពុជា
អាជ្ញាធរភ្នំពេញបើកទូលាយចំពោះបងប្អូន​អាជីវករ ដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នៅទីផ្សារ អាជ្ញាធរភ្នំពេញបើកទូលាយចំពោះបងប្អូន​អាជីវករ ដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នៅទីផ្សារ
កម្ពុជាលែងតម្រូវឱ្យមានលិខិតបញ្ជាក់គ្មានកូវីដ-១៩លើការនាំ​សាច់ និងទំនិញ​បង្កក
លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

លោកគុណ ញឹម សម្រេចលើកលែងការតម្រូវឱ្យមានវិញ្ញាបនបត្រឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់និងទំនិញបង្កក ដែលត្រូវនាំចូលកម្ពុជាទៀតឡើយ។ ការសម្រេចនេះ ត្រូវបានអគ្គនាយកដ្ឋានគយអះអាងថា ធ្វើឡើងបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីវុសបំប្លែងថ្មី ប្រភេទដែលតា( Delta)នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កកនិងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជា គឺមានភាពធូរស្រាល ហើយលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមក ក៏ពុំឃើញមានវត្តមានវីរុសកូវីដ-១៩ទៀតដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយកពន្ធរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួន នាថ្ងៃទី២៤កុម្ភៈ ថាចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កក ដែលនាំចូលពីប្រទេសជិតខាង មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ។

សូមជម្រាបថា កាលថ្ងៃទី១៩កក្កដា ក្រសួងសុខាភិបាល បានប្រកាស​ពីការរកឃើញ​វីរុស​កូវីដ-១៩​នៅក្នុងសាច់ក្របី​បង្កក​ចំនួន៣កុងតឺន័រ​ក្នុងចំណោម​៥កុងតឺន័រ​ដែលនាំចូល​មកពី​ប្រទេស​ឥណ្ឌា។​ បន្ទាប់ពីរកឃើញដូច្នេះ អាជ្ញាធរកម្ពុជាបានសម្រេចបើកបិទការនាំចូលសាច់បង្កកពីបឥណ្ឌាមួយរយៈ។ រហូតដល់ទី២២មិថុនា ឆ្នាំ២០២១ កម្ពុជា បានបើកឱ្យមានការនាំចូលផលិតផលទាំងនោះវិញ។ ប៉ុន្តែ បើទោះជាបើកឡើងវិញក៏ដោយ គឺរាល់ទំនិញ និងសាច់បង្កកដែលមកពីប្រទេសឥណ្ឌាចាំ​បាច់​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ​និង​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩​ជា​មុន​សិន​ ទើប​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​៕​

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព