Trending now

អាជ្ញាធរភ្នំពេញបើកទូលាយចំពោះបងប្អូន​អាជីវករ ដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នៅទីផ្សារ

09:18 | 17/04/2021

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្ត ការសម្រេច​របស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានិង​ការអនុវត្តសេចក្តីសម្រេចនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើក​ទូលាយ​ឱ្យបងប្អូន​អាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើន​ពេកទេ ព្រោះយើងបាន​ឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ ។

ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ
តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប) តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប)
អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូន​អាជីវករ ដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នៅទីផ្សារ ។
អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូន​អាជីវករ ដឹកត្រី សាច់ បន្លែ បង្ការទៅផ្គត់ផ្គង់នៅទីផ្សារ។ (រូបថត៖ interior.gov.kh)

ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ មេសា ឆ្នាំ២០២១ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ​កិច្ចប្រជុំ video conference នៅសាលារាជធានី​ភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញ ចូលរាជធានីចំនួន​៩ទីតាំងនិងចំនួន២៨ទៀតនៅកណ្តាលក្រុងសរុបទាំងអស់ ចំនួន៣៧ទីតាំងដែលគណៈ បញ្ជាការឯកភាពនិង​កងកម្លាំងប្រដាប់អាវុធបានដាក់ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរដូចជាកម្លាំង​ពាក់ព័ន្ធត្រូវ​អនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឱ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឱ្យលើសនិងខ្វះទេ ។ ចំពោះការដឹកទំនិញដែលយើងឃើញថា ជាគ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវឱ្យគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។

អភិបាលរាជធានី
អភិបាលរាជធានីភ្នំពេញមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ។ (រូបថត៖ AKP)

ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ ទៅតាមការ​ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលយើងបានបិទខ្ទប់​ដោយ​មានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ច​ត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។

ឯកឧត្ដមបញ្ជាក់ថា បើសិនជាបងប្អូនដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធានរបស់​ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកបងប្អូនដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័ក នៅទីតាំងខាងក្រៅដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេច​តែចិត្តទៀតទេ៕

AKP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់