កម្ពុជានាំចេញអង្ករបានជាង៥ម៉ឺនតោន ដោយកើនជិត៥៥ភាគរយ នៅខែមករា

14:46 | 09/02/2022

នាដំបូងនៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករ​ទៅកាន់ទីផ្សារពិភពលោក បានជាង៥៣ពាន់តោន។ បរិមាណនៃអង្ករនាំចេញនេះ គឺមានតម្លៃជិត៣៦,៧២លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ​ កម្ពុជា ដោយបានបញ្ជាក់ថា​ការនាំចេញអង្ករនេះ គឺបានកើនក្នុងអត្រា៥៤,៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១។

ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបរំពឹងថានឹងកើនឡើង ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបរំពឹងថានឹងកើនឡើង
វៀតណាមជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារអូស្ត្រាលី វៀតណាមជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារអូស្ត្រាលី
កម្ពុជានាំចេញអង្ករបានជាង៥ម៉ឺនតោន ដោយកើនជិត៥៥ភាគរយ នៅខែមករា

កម្ពុជានាំចេញអង្ករបានជាង៥ម៉ឺនតោន

កម្ពុជាបាននាំអង្ករទៅទីផ្សារគោលដៅប្រមាណ៣០ប្រទេស បានក្នុងចំនួន ​៥៣ ០៣៦តោន នាប្រចាំខែមករា។ ក្នុងចំណោមទីផ្សារទាំងនេះ ប្រទេសចិនគឺនៅតែជាទីផ្សារធំលំដាប់លេខ១របស់កម្ពុជា ក្នុងការនាំចេញអង្ករ។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេលមួយខែមកនេះ កម្ពុជា បាននាំអង្ករទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុងបាន ជាង៣,១ម៉ឺនតោន ដែលស្មើនឹង៥៨,៧៩ភាគរយ​ ខណៈសហភាពអឺរ៉ុបស្ថិតនៅលំដាប់លេខ២ដោយក្តាប់ទីផ្សារបាន២៣,៥៨ភាគរយនៃទីផ្សារសរុប។

សហព័ន្ធស្រូវអង្ករ​ កម្ពុជា បានរៀបរាប់ថា​ សហភាពអឺរ៉ុបដែលមាន១៦ប្រទេសបានបញ្ជីទិញអង្ករពីកម្ពុជា បានចំនួន ១២ ៥៤២តោន និងប្រទេសក្នុងតំបន់អាស៊ាន​ទិញអង្ករពីកម្ពុជាបាន ៦ ២៧៧តោនស្មើនឹង ១១,៨៤ភាគរយ។ ដោយឡែកគោលដៅទីផ្សារផ្សេងទៀត ដែលមាន១៣ប្រទេសនិងតំបន់ បានទិញអង្ករពីកម្ពុជា ក្នុងចំនួន ៣ ០៧២ តោនស្មើនឹង ៥,៥២ភាគរយ។ សហព័ន្ធស្រូវអង្ករ​កម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា បរិមាណអង្ករសរុបដែលកម្ពុជាបានចេញនៅក្នុងមករានេះ គឺបានកើនឡើងរហូតដល់​៥៤,៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់គោលដៅទីផ្សារបានចំនួន ៦១៧ ០៦៩តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ខណៈនាំចេញស្រូវចេញជាង៣,៥លានតោន ស្មើដែលមានតម្លៃជិត ៨៥០លានដុល្លារ៕

Thmey Thmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត