លោកប្រធានរដ្ឋ Nguyen Xuan Phuc៖

ជំនះពុះពាររាល់ការលំបាក អាណិកជនវៀតណាមនៅឯបរទេសបានរួមចំណែកជាច្រើនសម្រាប់មាតុប្រទេស

19:00 | 23/01/2022 យោងតាមវិឡូសំលេងវៀតណាម

នាយប់ថ្ងៃទី ២២ មករា នៅរោងមហោស្រព (ហាណូយ) គណៈកម្មាធិការជាតិទទួលបន្ទុក ជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) បានរៀបចំកម្មវិធីសិល្បៈ “និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២២”។ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយាបានអញ្ជើញចូលរួមកម្មវិធីនេះ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលជាច្រើនរូប ព្រមទាំងគណៈប្រតិភូអាណិកជនជាង ៣០០នាក់ តំណាងសហគមន៍ជនវៀតណាមជុំវិញពិភពលោក។

ខេត្ដ Kien Giang ផ្ញើអំណោយជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២ ខេត្ដ Kien Giang ផ្ញើអំណោយជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២
អាណិកជនវៀតណាម​នៅ​អឺរ៉ុប​សង្ឃឹម​ថា​នឹង​ឆាប់បានស្តារ​ជើង​ហោះហើរ​អន្តរជាតិ​ជាមួយ​វៀតណាម​ក្នុង​ពេល​ឆាប់ៗ អាណិកជនវៀតណាម​នៅ​អឺរ៉ុប​សង្ឃឹម​ថា​នឹង​ឆាប់បានស្តារ​ជើង​ហោះហើរ​អន្តរជាតិ​ជាមួយ​វៀតណាម​ក្នុង​ពេល​ឆាប់ៗ

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើនូវក្តីនឹករលឹកដ៏កក់ក្តៅបំផុត ការសួរសុខទុក្ខដ៏ស្មោះស្ម័គ្រ និងជូនពរឆ្នាំថ្មីដល់គណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេស ដែលចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំ២០២២ ក៏ដូចជាជនរួមជាតិទូទាំងប្រទេស ជនរួមជាតិដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅឯបរទេស។ លោកប្រធានរដ្ឋបានអះអាងថា ការងារសម្រាប់ជនជាតិវៀតណាមនៅឯបរទេសតែងតែបានបក្ស និងរដ្ឋ ផ្តោតយកចិត្តទុកដាក់ជាពិសេស តាមរយៈការអនុវត្តសេចក្តីសម្រេចសំខាន់ៗជាច្រើន។ លោកប្រធានរដ្ឋបានសម្តែងនូវសេចក្តីរីករាយនិងមោទនភាព នៅពេលដែលសហគមន៍ជនវៀតណាមនៅកន្លែងជាច្រើនបានសាមគ្គីគ្នា “ស្រលាញ់រាប់អានជួយទំនុកបំរុងគ្នាទៅវិញទៅមក” ដោយមានការខិតខំប្រឹងប្រែងសម្របខ្លួនជាមួយជំងឺរាតត្បាត គាំទ្រប្រជាជនក្នុងតំបន់និងអាជ្ញាធរប្រទេសសាមីអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត ធ្វើឱ្យមុខមាត់សហគមន៍ជនវៀតណាមកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

ឈានចូលឆ្នាំថ្មី ២០២២ ដោយមានទាំងកាលានុវត្តភាពនិងបញ្ហាប្រឈម លោកប្រធានរដ្ឋសង្ឃឹមថា ជនរួមជាតិនៅក្រៅប្រទេស ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏តែងតែលើកតម្កើងស្មារតីវៀតណាមជានិច្ច ដោយជឿជាក់ថា ជោគវាសនាល្អថ្មី ច្បាស់ជានឹងមកដល់ប្រទេសក្នុងឆ្នាំខ្លាល ចត្វាស័ក ឆ្នាំ២០២២ ជាពុំខាន។

សូមគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរសិល្បៈ “និទាឃៈរដូវនៅស្រុកកំណើត” មានវត្តមានសិល្បករក្នុងប្រទេសនិងសិល្បៈករអាណិកជន វង់ភ្លេងល្បីឈ្មោះ ជាមួយនឹងការសម្តែងដ៏គួរអោយចាប់អារម្មណ៍ជាច្រើន។ នេះជាកម្មវិធី និទាឃៈរដូវស្រុកកំណើតដើមដំបូង ដែលធ្វើឡើងទាំងទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិត បន្ទាប់ពីរយៈពេល ២ឆ្នាំ ដែលអាណិកជនវៀតណាមមិនអាច វិលត្រឡប់មកប្រទេសវៀតណាមវិញដោយសារជំងឺរាតត្បាតកូវីដ ១៩៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់