អត្រាគ្របដណ្តប់វ៉ាក់សាំងរបស់វៀតណាមបានលើសពីគោលដៅរបស់អង្គការសុខភាពពិភពលោក

18:02 | 30/12/2021 ឌីណា

យុគសម័យ - ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងជាង ១៤៤ លានដូស ក្នុងចំណោមវ៉ាក់សាំងសរុបជាង ១៦៦លានដូស ដែលបានចែកចាយ។ អត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសគឺ ៧៩% ហើយអត្រាគ្របដណ្តប់នៃវ៉ាក់សាំងកម្រិតមូលដ្ឋានគ្រប់គ្រាន់គឺ ៦៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេសវៀតណាម។

Khanh Hoa នឹងស្វាគមន៍ភ្ញៀវទេសចររុស្ស៊ី ៨០០០ នាក់ជាមួយនឹង Khanh Hoa នឹងស្វាគមន៍ភ្ញៀវទេសចររុស្ស៊ី ៨០០០ នាក់ជាមួយនឹង 'លិខិតឆ្លងដែនវ៉ាក់សាំង'
ទីក្រុងហាណូយ ដាក់ពង្រាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូស ទីក្រុងហាណូយ ដាក់ពង្រាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូស
អត្រាគ្របដណ្តប់វ៉ាក់សាំងរបស់វៀតណាមបានលើសពីគោលដៅរបស់អង្គការសុខភាពពិភពលោក
ការចាក់វ៉ាក់សាំង Covid-19 សម្រាប់ប្រជាជន។ (រូបថត៖ Hoang Hung/VNA)

អត្រានេះបានលើសពីគោលដៅដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក រហូតដល់ចុងឆ្នាំ ២០២១៖ ៤០% ចំនួនប្រជាជននៃប្រទេសនីមួយៗ បានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ។

សម្រាប់ប្រជាជន​ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៨% ហើយការចាក់​វ៉ាក់សាំងកម្រិតមូលដ្ឋានគ្រប់គ្រាន់គឺ ៨៦% ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ ខេត្ត ក្រុង បានចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់កុមារមានអាយុពី ១២ ឆ្នាំដល់អាយុក្រោម ១៨ ឆ្នាំ។ ដោយ​ល្បឿន​នូវការចាក់វ៉ាក់សាំងបច្ចុប្បន្ន រហូតដល់នៅចុងខែធ្នូ ឆ្នាំ ២០២១ ប្រទេសទាំងមូលនឹងធានាបាននូវការគ្របដណ្តប់ការចាក់វ៉ាក់សាំង​យ៉ាងហោចណាស់មួយ​ដូសសម្រាប់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយក៏គ្របដណ្តប់ (ប្រហែល ៩០%) លើការចាក់ដូសទី ២ ផងដែរ ទន្ទឹម​នឹង​នេះ គ្របដណ្តប់កម្រិតមូលដ្ឋានគ្រប់គ្រាន់សម្រាប់កុមារចាប់ពីអាយុ ១២ ឆ្នាំស្របតាមការណែនាំរបស់រដ្ឋាភិបាល។

អាចនិយាយបានថា ដោយសារការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការទូតវ៉ាក់សាំង ទទួលបានលទ្ធផលយ៉ាងសំខាន់ រួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅ ការពារសុខភាព និងអាយុជីវិតប្រជាជនជាអតិបរមាផង នឹងការស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផង៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី