Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

វៀតណាមមានបំណងចង់សហការជាមួយសហគ្រាសឱសថបរទេសដែលផលិតថ្នាំ និងវ៉ាក់សាំង

11:30 | 09/12/2021 យោងតាមវិឡូសំលេងវៀតណាម

លោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមបានសម្តែងថា ភាគីអង់គ្លេសមានឆន្ទៈចែករំលែកជាមួយវៀតណាមអំពីការអនុវត្តការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩សម្រាប់កុមារ។ លោកក៏មានបំណងចង់សហការជាមួយវៀតណាមក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ និងថ្នាំសម្រាប់ព្យាបាល ជំងឺកូវីដ ១៩។

ទីក្រុងហាណូយ ទទួលវ៉ាកសាំង Vero Cell ចំនួន ១,៣ លានដូស ទីក្រុងហាណូយ ទទួលវ៉ាកសាំង Vero Cell ចំនួន ១,៣ លានដូស
បណ្តាប្រទេសធំៗនិង WHO សន្យាពន្លឿនរកថ្នាំព្យាបាល និងវ៉ាក់សាំង COVID - 19 បណ្តាប្រទេសធំៗនិង WHO សន្យាពន្លឿនរកថ្នាំព្យាបាល និងវ៉ាក់សាំង COVID - 19
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long អញ្ជើញថ្លែងមតិក្នុងជំនួប។ (រូបថត៖ ក្រសួងសុខាភិបាល)
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long អញ្ជើញថ្លែងមតិក្នុងជំនួប។ (រូបថត៖ ក្រសួងសុខាភិបាល)

នាថ្ងៃទី ៧ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានជួបសន្ទនាជាមួយលោក Paul Jansen ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំនៅវៀតណាម; លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម; លោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម។ ជំនួបធ្វើការទាំងនេះ មានខ្លឹមសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តនិងសកម្មភាពបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្នុងនោះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ថ្នាំព្យាបាលផងដែរ។ ឯកអគ្គរដ្ឋទូតទាំងបីរូប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយសម្តែងការចាប់អារម្មណ៍ចំពោះលទ្ធផលរបស់វៀតណាមក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

ក្នុងជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen លោករដ្ឋមន្ត្រី Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលកំពុងពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីឱសថ ដូច្នេះក្រសួងសុខាភិបាលមានបំណងចង់ផ្លាស់ប្តូរមតិនិងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុបនិងបែលហ្សិក ដើម្បីពិភាក្សាអំពីបញ្ហាការគ្រប់គ្រងឱសថរបស់វៀតណាម។

លោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមក្នុងជំនួប។ (រូបថត៖ ក្រសួងសុខាភិបាល)
លោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមក្នុងជំនួប។ (រូបថត៖ ក្រសួងសុខាភិបាល)

ថ្លែងមតិជាមួយលោករដ្ឋមន្ត្រី Nguyen Thanh Long ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី Gennady Bezdetko បានឲ្យដឹងថា ក្រៅពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដដែលកំពុងបន្តអនុវត្តន៍ ក្នុងនោះមានការផលិតនិងការវេចខ្ចប់បំពង់ដាក់វ៉ាក់សាំងបង្ការកូវីដ ១៩ អង្គភាពអាជីវកម្មរុស្ស៊ីត្រៀមខ្លួនជាស្រេចបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ និងឱសថ ផងដែរ។

ចំណែកឯលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមបានសម្តែងថា ភាគីអង់គ្លេសមានឆន្ទៈចែករំលែកជាមួយវៀតណាមអំពីការអនុវត្តការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩សម្រាប់កុមារ។ លោកក៏មានបំណងចង់សហការជាមួយវៀតណាមក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ និងថ្នាំសម្រាប់ព្យាបាល ជំងឺកូវីដ ១៩៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា