យុគសម័យ - ការពិនិត្យពិសោធន៍ HIV នៅតាមសហគមន៍ ការព្យាបាលបង្ការមុនពេលប្រឈមមុខនឹងការឆ្លងមេរោគ (PrEP) ការផ្ដល់ឱសថ Methadone សម្រាប់ប្រើប្រាស់ច្រើនថ្ងៃ ឬក៏ការចូលរួមរបស់បណ្ដាក្រុមសហគមន៍ កំពុងជួយឱ្យការងារបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS អាចអភិចលនៈទៅជិតជាងចំពោះអ្នកដែលមានហានិភ័យខ្ពស់ ព្រមទាំងអ្នកជំងឺ។ ផ្អែកលើទិដ្ឋភាពជាក់ស្ដែងនៅតាមមូលដ្ឋានជាច្រើន វិស័យសុខាភិបាលកំពុងឈានទៅមុខជាជំហានៗក្នុងការកែសម្រួលវិធីសាស្ត្រដាក់ពង្រឹងអនុវត្តតាមទិសដៅមានភាពបត់បែន កាត់បន្ថយកញ្ចក់រាំងស្ទះក្នុងការឈានទៅរកសេវាកម្ម ព្រមទាំងរក្សាការព្យាបាលក្នុងរយៈពេលយូរអង្វែង។
![]() |
| ការពិគ្រោះយោបល់ និងពិនិត្យពិសោធន៍ HIV នៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរាតត្បាតខេត្ត Dien Bien |
ការនាំយកសេវាកម្មទៅកាន់កៀកជិតជាងចំពោះអ្នកដែលត្រូវការការគាំទ្រ
នៅតាមបណ្ដាឃុំតំបន់ខ្ពង់រាបជាច្រើននៃខេត្ត Dien Bien មានពេលវេលាមួយអ្នកព្យាបាល Methadone ត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រផ្លូវកូនភ្នំនិងភ្នំជារៀងរាល់ថ្ងៃ ដើម្បីទៅដល់មូលដ្ឋានផ្ដល់ចែកឱសថ។ ផ្លូវធ្វើដំណើរទៅមកដ៏ឆ្ងាយដាច់ស្រយាល ធ្វើឱ្យការរក្សាការព្យាបាលប្រចាំថ្ងៃក្លាយជាសម្ពាធមិនតូចឡើយចំពោះអ្នកជំងឺ HIV/AIDS ជាច្រើននាក់។
លក្ខណៈពិសេសនៃភូមិសាស្ត្រតំបន់ភ្នំ ព្រមទាំងប្រជាជនរស់នៅបែកខ្ញែកគ្នា ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលវិស័យសុខាភិបាលដាក់ពង្រឹងអនុវត្ត រួចហើយបន្តរក្សាម៉ូដែលផ្ដល់ឱសថ Methadone សម្រាប់ប្រើប្រាស់ច្រើនថ្ងៃនៅ Dien Bien។ យោងតាមនាយកដ្ឋានបង្ការនិងទប់ស្កាត់ HIV/AIDS (បច្ចុប្បន្នគឺជានាយកដ្ឋានបង្ការជំងឺ ក្រសួងសុខាភិបាល) ការកាត់បន្ថយចំនួនលើកដែលត្រូវធ្វើដំណើរទៅកាន់មូលដ្ឋានព្យាបាល បានជួយឱ្យអ្នកជំងឺមានភាពងាយស្រួលជាងនៅក្នុងការរក្សាការព្យាបាល ជាពិសេសគឺនៅតំបន់ជ្រៅនិងតំបន់ដាច់ស្រយាល។
ចាប់ពីបណ្ដាការលំបាកជាក់ស្ដែងទាំងនោះ ការងារបង្ការព្រមទាំងទប់ស្កាត់ HIV/AIDS នាពេលបច្ចុប្បន្ននេះមានការផ្លាស់ប្តូរជាច្រើនបើធៀបទៅនឹងពេលមុន។ ប្រសិនបើដំណាក់កាលដំបូងជាចម្បងប្រមូលផ្តុំទៅលើការឃោសនាផ្សព្វផ្សាយនិងការព្យាបាលនៅមូលដ្ឋានសុខាភិបាល នាពេលនេះសកម្មភាពជាច្រើនត្រូវបានដាក់ពង្រឹងអនុវត្តតាមទិសដៅអភិចលនៈផ្ទាល់ចំពោះក្រុមដែលមានហានិភ័យខ្ពស់ កាត់បន្ថយចិត្តសាស្ត្រព្រួយបារម្ភអៀនខ្មាស ព្រមទាំងរក្សាអ្នកជំងឺឱ្យស្ថិតនៅជាមួយការព្យាបាលក្នុងរយៈពេលយូរអង្វែង។
យោងតាមក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំវៀតណាមអនុវត្តការពិគ្រោះយោបល់និងពិនិត្យពិសោធន៍ HIV ជូនប្រជាជនប្រហែលពី ៣,៤ ដល់ ៣,៥ លាននាក់ ដោយរកឃើញករណីឆ្លងមេរោគ HIV ប្រហែល ១៣.០០០ ករណី។ ជាង ៩៦% នៃអ្នកព្យាបាល ARV មានកម្រិតផ្ទុកវីរុសស្ថិតនៅក្រោមបន្ទាត់នៃការបង្ក្រាប។ កម្មវិធី PrEP បច្ចុប្បន្ននេះបានអភិចលនៈទៅដល់មនុស្សជាង ១២៩.០០0 នាក់ដែលមានហានិភ័យខ្ពស់ ស្ថិតក្នុងបរិបទដែល HIV/AIDS លែងប្រមូលផ្តុំជាចម្បងនៅក្នុងក្រុមមួយចំនួនតូចដូចពេលមុនទៀតហើយ ប៉ុន្តែមាននិន្នាការលេចឡើងនៅក្នុងក្រុមហានិភ័យផ្សេងៗគ្នាជាច្រើន ជាពិសេសគឺមនុស្សវ័យក្មេង បុរសរួមភេទជាមួយបុរស អ្នកប្រើប្រាស់គ្រឿងញៀន ព្រមទាំងដៃគូរួមភេទរបស់អ្នកឆ្លងមេរោគ HIV។
បច្ចុប្បន្ននេះ មូលដ្ឋានជាច្រើនបានពង្រីកសកម្មភាពពិនិត្យពិសោធន៍ HIV នៅតាមសហគមន៍។ ជំនួសឱ្យការរង់ចាំប្រជាពលរដ្ឋធ្វើដំណើរមកកាន់មូលដ្ឋានសុខាភិបាល មូលដ្ឋាននិងអង្គការសហគមន៍ជាច្រើនបានដាក់ពង្រឹងអនុវត្តការពិគ្រោះយោបល់តាមប្រព័ន្ធអ៊ីនធឺណិត ការពិនិត្យពិសោធន៍ចល័ត ការគាំទ្រការស្វែងយល់ស្វ័យពិនិត្យពិសោធន៍ HIV ឬក៏ការផ្សារភ្ជាប់តាមរយៈបណ្ដាក្រុមជនជាតិដូចគ្នា។ របៀបធ្វើបែបនេះជួយកាត់បន្ថយចិត្តសាស្ត្ររារែកក្នុងការឈានទៅរកសេវាកម្ម ជាពិសេសចំពោះមនុស្សទាំងឡាយណាដែលព្រួយបារម្ភអំពីការរើសអើង ឬក៏ការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន។
ទន្ទឹមនឹងការពិនិត្យពិសោធន៍សហគមន៍ កម្មវិធី PrEP ក៏កំពុងត្រូវបានពង្រីកនៅតាមមូលដ្ឋានជាច្រើនផងដែរ។ យោងតាមស្ថាប័នឯកទេសនៃក្រសួងសុខាភិបាល ប្រសិនបើប្រើប្រាស់ត្រឹមត្រូវតាមការណែនាំ កម្មវិធី PrEP អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ HIV តាមរយៈផ្លូវរួមភេទរហូតដល់ពី ៩៦ ដល់ ៩៩%។ កម្មវិធី PrEP ជួយឱ្យអ្នកដែលមានហានិភ័យខ្ពស់មានភាពម្ចាស់ការជាងនៅក្នុងការបង្ការជំងឺ ជំនួសឱ្យការស្វែងរកមកកាន់មូលដ្ឋានសុខាភិបាលតែបន្ទាប់ពីមានហានិភ័យប្រឈមមុខនឹងការឆ្លងមេរោគរួចទៅហើយនោះ។
ម៉ូដែលមួយចំនួននៃការពិគ្រោះយោបល់ ព្រមទាំងការគាំទ្រកម្មវិធី PrEP ពីចម្ងាយតាមរយៈទម្រង់ប្រព័ន្ធឌីជីថលក៏កំពុងត្រូវបានរក្សាផងដែរ រួមចំណែកពង្រីកសមត្ថភាពឈានទៅរកសេវាកម្មចំពោះមនុស្សវ័យក្មេង ឬក៏មនុស្សរស់នៅក្នុងតំបន់ដែលមិនទាន់មានលក្ខខណ្ឌឈានទៅរកដោយផ្ទាល់។
ការព្យាបាល HIV នាពេលបច្ចុប្បន្ននេះក៏ត្រូវបានមើលឃើញតាមទិសដៅផ្សេងបើធៀបទៅនឹងពេលមុន។ យោងតាមវិស័យសុខាភិបាល អ្នកឆ្លងមេរោគ HIV ដែលទទួលបានការព្យាបាល ARV ល្អ ព្រមទាំងមានកម្រិតផ្ទុកវីរុសស្ថិតនៅក្រោមបន្ទាត់នៃការបង្ក្រាប គឺស្ទើរតែមិនឆ្លងមេរោគ HIV តាមផ្លូវរួមភេទឡើយ។ សារលិខិត «K=K» (មិនរកឃើញ = មិនឆ្លង) កំពុងរួមចំណែកកាត់បន្ថយការរើសអើង ព្រមទាំងលើកទឹកចិត្តឱ្យមានការព្យាបាលតាំងពីព្រលឹម។
មានភាពបត់បែនខ្លាំងជាងចំពោះភូមិសាស្ត្រតំបន់ភ្នំ
នៅតាមបណ្ដាខេត្តតំបន់ភ្នំដូចជា Dien Bien ការរក្សាការព្យាបាលប្រកបដោយភាពជាប់លាប់ជាបន្តបន្ទាប់ នៅតែជាការលំបាកដ៏ធំមួយក្នុងចំណោមការលំបាកធំបំផុតនៃការងារបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS។
យោងតាមរបាយការណ៍របស់វិស័យសុខាភិបាលតាំងពីឆ្នាំ ២០២៣ ជំងឺ HIV/AIDS បានលេចឡើងនៅតាមស្ទើរតែគ្រប់ស្រុក ទីរួមខេត្ត ព្រមទាំងទីក្រុងនៃខេត្ត Dien Bien។ ឃុំតំបន់ខ្ពង់រាបជាច្រើនដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌល ធ្វើឱ្យអ្នកជំងឺជួបការលំបាកនៅក្នុងការធ្វើដំណើរ ព្រមទាំងការរក្សាការព្យាបាលក្នុងរយៈពេលយូរអង្វែង។
ស្ថិតក្នុងបរិបទនោះ ម៉ូដែលផ្ដល់ឱសថ Methadone សម្រាប់ប្រើប្រាស់ច្រើនថ្ងៃ បន្តត្រូវបានយកមកអនុវត្ត សំដៅកាត់បន្ថយសម្ពាធធ្វើដំណើរសម្រាប់អ្នកជំងឺ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ការអនុញ្ញាតឱ្យអ្នកជំងឺយកឱសថត្រឡប់ទៅផ្ទះដើម្បីប្រើប្រាស់ បានជួយកាត់បន្ថយពេលវេលាធ្វើដំណើរ កាត់បន្ថយចំណាយការព្យាបាល ព្រមទាំងបង្កើនសមត្ថភាពអនុវត្តតាមការព្យាបាល។
ចំពោះអ្នកជំងឺជាច្រើននាក់នៅតំបន់ខ្ពង់រាប ការដែលត្រូវធ្វើដំណើរទៅកាន់មូលដ្ឋានព្យាបាលជារៀងរាល់ថ្ងៃ ធ្លាប់ជាមូលហេតុនាំទៅដល់ការបោះបង់ការព្យាបាលនៅពាក់កណ្ដាលទី ឬក៏ពិបាកក្នុងការរក្សាការងារធ្វើឱ្យមានភាពលំនឹង។
បណ្ដាអង្គការសហគមន៍ក៏បានចូលរួមរឹតតែច្រើនឡើងទៅក្នុងការងារបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS។ នៅតាមមូលដ្ឋានជាច្រើន បណ្ដាក្រុមសហគមន៍បានគាំទ្រការផ្សារភ្ជាប់ការពិនិត្យពិសោធន៍ ការពិគ្រោះយោបល់ព្យាបាល ព្រមទាំងការតាមដានអ្នកជំងឺបន្ទាប់ពីព្យាបាលរួច។
យោងតាមបណ្ដាអ្នកជំនាញការសុខាភិបាល នេះគឺជាកម្លាំងដែលមានប្រៀបក្នុងការអភិចលនៈទៅដល់ក្រុមដែលមានហានិភ័យខ្ពស់ អាស្រ័យដោយសារតែភាពជិតស្និទ្ធ ព្រមទាំងការយល់ដឹងច្បាស់ពីលក្ខណៈពិសេសរបស់សហគមន៍។
នៅ Dien Bien ម៉ូដែលកៀរគរបណ្ដាអង្គការសង្គមឱ្យចូលរួមផ្ដល់សេវាកម្មបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS ធ្លាប់ត្រូវបានដាក់ពង្រឹងអនុវត្តជាលក្ខណៈសាកល្បង។ របៀបធ្វើបែបនេះបានបង្ហាញពីនិន្នាការបង្កើនការចូលរួមរបស់សហគមន៍នៅក្នុងសកម្មភាពបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS ជំនួសឱ្យការផ្អែកផ្ដេកផ្ដួលតែទៅលើប្រព័ន្ធសុខាភិបាលសាធារណៈរបស់រដ្ឋ។
ចាប់ពីទិដ្ឋភាពជាក់ស្ដែងនៅតាមមូលដ្ឋានជាច្រើនអាចមើលឃើញថា បណ្ដាការផ្លាស់ប្តូរនៅក្នុងការងារបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS នាពេលបច្ចុប្បន្ននេះ ជាចម្ងាយប្រមូលផ្តុំទៅលើការកាត់បន្ថយកញ្ចក់រាំងស្ទះក្នុងការឈានទៅរកសេវាកម្ម ការរក្សាការព្យាបាលឱ្យមានលក្ខណៈលំនឹង ព្រមទាំងការគាំទ្រអ្នកជំងឺឱ្យមានភាពងាយស្រួលជាងនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ស្ថិតក្នុងបរិបទដែលវៀតណាមដាក់ចេញនូវគោលដៅបញ្ចប់ជំងឺរាតត្បាត AIDS នៅក្នុងឆ្នាំ ២០៣០ ការដាក់ពង្រឹងអនុវត្តប្រកបដោយភាពសមស្របទៅនឹងលក្ខណៈពិសេសនៃភូមិសាស្ត្រនីមួយៗ នឹងសម្រេចលើប្រសិទ្ធភាពនៃការងារបង្ការ ព្រមទាំងទប់ស្កាត់ HIV/AIDS នៅក្នុងដំណាក់កាលខាងមុខ៕
យុគសម័យ - នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នៅតំបន់ទេសចរណ៍ Tam Chuc (ខេត្ត Ninh Binh) មហោស្រព Yosakoi វៀតណាម លើកទី IV ឆ្នាំ ២០២៦ ក្រោមប្រធានបទ "ការផ្លាស់ប្តូរវប្បធម៌ - បញ្ឆេះថាមពល - ... |
យុគសម័យ - នាថ្ងៃទី ២៣ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសក្រិក បានរៀបចំកិច្ចជំនួបជាមួយសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានអំពីសមិទ្ធផលនានាដែលវៀតណាមសម្រេចបាន ក្រោយរយៈពេល ៤០ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី ព្រមទាំងធ្វើបច្ចុប្បន្នភាពលទ្ធផលនៃបណ្តាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិក្នុងរយៈពេលថ្មីៗនេះ និងទិសដៅនៃកិច្ចសហប្រតិបត្តិការ វៀតណាម - ក្រិក ក្នុងដំណាក់កាលខាងមុខ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន