Trending now

វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ

08:40 | 27/05/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅ Ha Noi សមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី ចំណុះសហភាពបណ្ដាអង្គការមិត្តភាពវៀតណាម បានសម្របសម្រួលជាមួយស្ថានទូតប៊ុលហ្ការីប្រចាំនៅវៀតណាម រៀបចំយ៉ាងឡឡារិកនូវពិធីរំលឹកខួបផ្សារភ្ជាប់ទិវាវប្បធម៌ ការអប់រំប៊ុលហ្ការី និងអក្សរសាស្ត្រស្លាវ។

សិស្សានុសិស្សមកពីទីក្រុងហាណូយ - Fukuoka ធ្វើអន្តរកម្ម ផ្លាស់ប្តូរវប្បធម៌ និងការអប់រំ វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយសមាគមអភិវឌ្ឍន៍អាហ្រ្វិកដើម្បីជួយដោះស្រាយការលំបាកក្នុងវិស័យសុខាភិបាល កសិកម្ម ថាមពល និងការអប់រំ

ព្រឹត្តិការណ៍នេះគឺជាឱកាសលើកតម្កើងបណ្ដាតម្លៃវប្បធម៌ ការអប់រំ ចំណេះដឹង និងអក្សរសាស្ត្ររបស់ប៊ុលហ្ការី ទន្ទឹមនឹងនោះរួមចំណែកពង្រឹងខ្លាំងថែមទៀតនូវការដោះដូររវាងប្រជាជននិងប្រជាជន ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងប៊ុលហ្ការី។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក Nguyen Sinh Hung អតីតប្រធានរដ្ឋសភា លោក Le Minh Nam អនុប្រធានក្រុមសមាជិកសភាមិត្តភាព វៀតណាម - ប៊ុលហ្ការី លោក Nguyen Ngoc Hung អនុប្រធានសហភាពបណ្ដាអង្គការមិត្តភាពវៀតណាម លោក Huynh Quyet Thang ប្រធានសមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី។ ភាគីប៊ុលហ្ការីមានលោក Pavlin Todorov ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប៊ុលហ្ការីប្រចាំនៅវៀតណាម។

វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ
ទិដ្ឋភាពទូទៅនៃពិធីរំលឹកខួបអនុស្សាវរីយ៍។

ថ្លែងមតិនៅក្នុងពិធីនេះ លោក Huynh Quyet Thang ប្រធានសមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី បានសង្កត់ធ្ងន់ថា៖ «ទិវាវប្បធម៌ និងការអប់រំប៊ុលហ្ការី ព្រមទាំងអក្សរសាស្ត្រស្លាវ មិនត្រឹមតែជាទិវាលើកតម្កើងប្រព័ន្ធអក្សរសាស្ត្រមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទិវាលើកតម្កើងពន្លឺនៃចំណេះដឹង កម្លាំងចលករនៃការអប់រំ ជម្រៅនៃវប្បធម៌ និងការឈានឡើងប្រកបដោយមហិច្ឆតារបស់ប្រជាជាតិមួយ។ ចំពោះប៊ុលហ្ការី អក្សរសាស្ត្រមិនត្រឹមតែជាមធ្យោបាយកត់ត្រាភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចងចាំរបស់ប្រជាជាតិ ជាគ្រឹះស្ថាននៃការអប់រំ ជាប្រភពតំណាងនៃអត្តសញ្ញាណវប្បធម៌ និងជាស្ពានចម្លងតភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល ព្រមទាំងអនាគតកាល។

ពួកយើងកាន់តែតម្កើងតម្លៃខ្លាំងថែមទៀតនៅពេលដែលអក្សរគីរីល (Cyrillic) បានក្លាយជាប្រព័ន្ធអក្សរផ្លូវការមួយក្នុងចំណោមប្រព័ន្ធអក្សរផ្លូវការនៃសហភាពអឺរ៉ុប ដែលតាមរយៈនោះបញ្ជាក់ពីការរួមចំណែកវប្បធម៌ដ៏វិសេសវិសាលរបស់ប៊ុលហ្ការីចំពោះលំហអរិយធម៌អឺរ៉ុប។

វៀតណាម និងប៊ុលហ្ការី ទោះបីជាមានចម្ងាយឆ្ងាយពីគ្នាខាងភូមិសាស្ត្រ ប៉ុន្តែតែងតែមានភាពជិតស្និទ្ធដោយសារមនោសញ្ចេតនាស្មោះត្រង់ ការចែករំលែក និងប្រពៃណីមិត្តភាពដ៏រឹងមាំដែលត្រូវបានបណ្ដុះបណ្ដាលឆ្លងកាត់រាប់សិបទសវត្សរ៍។ ប្រជាជនវៀតណាមមិនដែលបំភ្លេចឡើយនូវការគាំទ្រ និងជំនួយឧបត្ថម្ភដ៏មានតម្លៃដែលប្រជាជនប៊ុលហ្ការីបានផ្តល់ជូនវៀតណាម នៅក្នុងបណ្ដាឆ្នាំខែនៃការតស៊ូដណ្តើមឯករាជ្យជាតិ ការបង្រួបបង្រួមប្រទេសជាតិពីមុន ក៏ដូចជាការងារកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលខាងក្រោយមកនេះ»។

វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ
លោក Huynh Quyet Thang ប្រធានសមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី។

យោងតាមលោក Huynh Quyet Thang និមិត្តរូបមួយក្នុងចំណោមនិមិត្តរូបដ៏រស់រវើកបំផុតនៃទំនាក់ទំនងមិត្តភាព វៀតណាម - ប៊ុលហ្ការី គឺបណ្ដាជំនាន់ប្រជាជនវៀតណាមដែលធ្លាប់បានសិក្សា ធ្វើពលកម្ម ស្រាវជ្រាវ និងធំដឹងក្តីនៅប៊ុលហ្ការី។ ជួរកម្មាភិបាល វិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកជំនាញការ និងពាណិជ្ជករវៀតណាមជាច្រើនរូប ត្រូវបានបណ្តុះបណ្តាល ហ្វឹកហាត់នៅប៊ុលហ្ការី ដោយនាំមកជាមួយមិនត្រឹមតែចំណេះដឹងជំនាញឯកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ មនុស្សជាតិ ភាសា អក្សរសាស្ត្រ និងវប្បធម៌ប៊ុលហ្ការីទៀតផង។ មនុស្សជាច្រើនរូបក្នុងចំណោមនោះ បានរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍរបស់វៀតណាម ដោយក្លាយជាបណ្ដាស្ពានចម្លងដ៏រឹងមាំតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនៃភាគីទាំងពីរ។

ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតប៊ុលហ្ការីប្រចាំនៅវៀតណាម លោក Pavlin Todorov បានអះអាងថា៖ «ចំពោះប្រជាជនប៊ុលហ្ការីពួកយើង ថ្ងៃទី ២៤ ខែឧសភា គឺជាទិវាបុណ្យនៃជីវភាពរស់នៅខាងស្មារតី នៃបំណងប្រាថ្នាចំណេះដឹង វឌ្ឍនភាព និងការបំភ្លឺពន្លឺ។ នេះគឺជាឱកាសដើម្បីឱ្យពួកយើងសម្តែងនូវការដឹងគុណចំពោះកម្លាំងចលករនៃពាក្យសម្តី ការអប់រំ និងវប្បធម៌។ ទន្ទឹមនឹងនោះ ទិវាបុណ្យនេះក៏រំលឹកពួកយើងអំពីតួនាទីរបស់ភាសា និងវប្បធម៌ ដូចជាបណ្ដាស្ពានចម្លងតភ្ជាប់រវាងបណ្ដាប្រជាជាតិ ជាគ្រឹះស្ថាននៃការយល់ដឹងពីគ្នាទៅវិញទៅមក និងទំនាក់ទំនងមិត្តភាព។

វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ
ឯកអគ្គរដ្ឋទូតប៊ុលហ្ការីប្រចាំនៅវៀតណាម លោក Pavlin Todorov។

ចំណុចដែលមានអត្ថន័យពិសេសគឺថ្ងៃនេះ ពួកយើងបានរួមគ្នាប្រារព្ធទិវាបុណ្យនេះជាមួយបណ្ដាមិត្តភក្តិវៀតណាមដ៏ជិតស្និទ្ធ។ នេះគឺជាតំណាងដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពដ៏យូរលង់រវាង ប៊ុលហ្ការី និងវៀតណាម ដែលជាទំនាក់ទំនងត្រូវបានតម្លើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ ២០២៥។ នៅក្នុងឆ្នាំនេះ ពួកយើងក៏ប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតទំនាក់ទំនងកិច្ចការបរទេសរវាងប្រទេសទាំងពីរផងដែរ។

តាងនាមស្ថានទូតសាធារណរដ្ឋប៊ុលហ្ការី និងក្នុងនាមបុគ្គលផ្ទាល់ ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងស្មោះត្រង់ជូនចំពោះសមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី ដោយសារការគាំទ្រដ៏រឹងមាំយូរអង្វែង ដោយសារបណ្ដាទំនាក់ទំនងត្រូវបានថែរក្សាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងដោយសារការលះបង់ដ៏យូរអង្វែងរបស់អស់លោកលោកស្រីចំពោះទំនាក់ទំនងមិត្តភាព ប៊ុលហ្ការី - វៀតណាម»។

នៅក្នុងពិធីនេះ បណ្ដាតំណាងក៏បានឆ្លុះបញ្ចាំងឡើងវិញនូវគំនិតផ្តួចផ្តើមខាងវប្បធម៌ និងការអប់រំជាច្រើនដែលត្រូវបានអនុវត្តនារយៈពេលកន្លងមក ដូចជាការបោះពុម្ភផ្សាយវចនានុក្រម ប៊ុលហ្ការី - វៀតណាម ច្បាប់ថ្មី ការបើកសម្ពោធ «ជ្រុងប៊ុលហ្ការី» នៅសាកលវិទ្យាល័យ Da Lat ការរៀបចំពិធីបុណ្យផ្កាកុលាបប៊ុលហ្ការី បណ្ដាសិក្ខាសាលាវិទ្យាសាស្ត្រ ព្រឹត្តិការណ៍វប្បធម៌ និងរាត្រីតន្ត្រី ប៊ុលហ្ការី - វៀតណាម។

វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ
កម្មវិធីសិល្បៈតន្ត្រីជាច្រើនដែលបង្កប់ទៅដោយពណ៌សម្បុរវប្បធម៌ប៊ុលហ្ការីយ៉ាងដិតដាម។

ស្ថិតក្នុងបរិបទនៃទំនាក់ទំនង វៀតណាម - ប៊ុលហ្ការី ត្រូវបានតម្លើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ ២០២៥ សមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី បានកំណត់ថានឹងបន្តពង្រីកតួនាទីជាស្ពានចម្លងប្រជាជននិងប្រជាជន ផ្សារភ្ជាប់បណ្ដាជំនាន់អតីតនិស្សិត អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងពាណិជ្ជករ ព្រមទាំងជំរុញការដោះដូរខាងវប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត ការផ្សារភ្ជាប់រវាងមូលដ្ឋាន សហគ្រាស និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។

បណ្ដាតំណាងមានជំនឿចិត្តថា ពីគ្រឹះស្ថាននៃមិត្តភាពប្រពៃណី និងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនង វៀតណាម - ប៊ុលហ្ការី នឹងបន្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅខ្លាំងថែមទៀតខាងនយោបាយ មានលក្ខណៈជាក់ស្ដែងជាងមុនខាងសេដ្ឋកិច្ច មានភាពរស់រវើកជាងមុននៅក្នុងវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា មានភាពជិតស្និទ្ធជាងមុនខាងវប្បធម៌ និងកាន់តែរឹងមាំខ្លាំងឡើងនៅក្នុងចិត្តនៃប្រជាជននៃប្រទេសទាំងពីរ៕

សិស្សានុសិស្សមកពីទីក្រុងហាណូយ - Fukuoka ធ្វើអន្តរកម្ម ផ្លាស់ប្តូរវប្បធម៌ និងការអប់រំ សិស្សានុសិស្សមកពីទីក្រុងហាណូយ - Fukuoka ធ្វើអន្តរកម្ម ផ្លាស់ប្តូរវប្បធម៌ និងការអប់រំ

យុគសម័យ - សិស្សានុសិស្សចំនួន ៤៩ នាក់មកពីវិទ្យាល័យក្នុងខេត្ត Fukuoka (ជប៉ុន) ទើបតែបានមកដល់ទីក្រុងហាណូយ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំ ហាណូយ - Fukuoka លើកទី ៧ ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញា។

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយសមាគមអភិវឌ្ឍន៍អាហ្រ្វិកដើម្បីជួយដោះស្រាយការលំបាកក្នុងវិស័យសុខាភិបាល កសិកម្ម ថាមពល និងការអប់រំ វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយសមាគមអភិវឌ្ឍន៍អាហ្រ្វិកដើម្បីជួយដោះស្រាយការលំបាកក្នុងវិស័យសុខាភិបាល កសិកម្ម ថាមពល និងការអប់រំ

យុគសម័យ - នាថ្ងៃទី ១៧ មករា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រី Ha Kim Ngoc បានចូលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូប្រធានសម្ព័ន្ធអភិវឌ្ឍន៍អាហ្វ្រិក (AFRECO) លោក Yano Tetsuro ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីស្វែងយល់ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត និងការផលិតវ៉ាក់សាំង។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមបំពេញបានយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើកទី ១១
វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី
វៀតណាមមានបំណងប្រាថ្នាចង់អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាមួយអាហ្វ្រិក
ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - សហភាពអឺរ៉ុប