សាកលវិទ្យាល័យល្អបំផុតចំនួនប្រាំក្នុងប្រទេសវៀតណាមនេះ បើយោងតាម U.S.News & World Reports ២០២២

21:10 | 16/11/2021 ឌីណា

យុគសម័យ - ទស្សនាវដ្ដីអាមេរិក - US News & World Reports បានប្រកាសជាផ្លូវការនូវបញ្ជីចំណាត់ថ្នាក់សកលវិទ្យាល័យល្អបំផុតពិភពលោកឆ្នាំ ២០២២​( Best Global Universities)។

សាកលវិទ្យាល័យជាតិហាណូយមានឈ្មោះក្នុងបញ្ជីរសាកលវិទ្យាល័យកំពូលទាំង ៨០០ ក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាន សាកលវិទ្យាល័យជាតិហាណូយមានឈ្មោះក្នុងបញ្ជីរសាកលវិទ្យាល័យកំពូលទាំង ៨០០ ក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាន
សាកលវិទ្យាល័យវៀតណាមចំនួន ៤ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២២ សាកលវិទ្យាល័យវៀតណាមចំនួន ៤ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២២
សាកលវិទ្យាល័យល្អបំផុតចំនួនប្រាំក្នុងប្រទេសវៀតណាមនេះ បើយោងតាម U.S.News & World Reports ២០២២
ចំណាត់​ថ្នាក់​នៃ​សកលវិទ្យាល័យវៀតណាម។

ចំពោះប្រទេសវៀតណាម ក្រៅពីសាកលវិទ្យាល័យចំនួន ៤ ដែលបានមានឈ្មោះក្នុងបញ្ជី​ឈ្មោះ​អំពីចំណាត់ថ្នាក់នេះក្នុងឆ្នាំ ២០២០ សាកលវិទ្យាល័យ Duy Tan បានជាប់ក្នុង​បញ្ជីនៅឆ្នាំនេះ ដែលនាំឱ្យចំនួនសាកលវិទ្យាល័យសរុបនៅក្នុងចំណាត់ថ្នាក់ឆ្នាំ ២០២២ ឡើង​ដល់សាកលវិទ្យាល័យចំនួន ៥ ។

មានសកលវិទ្យាល័យចំនួន ១៧៥០ នៅទូទាំងពិភពលោកដែលជាប់ចំណាត់ថ្នាក់ក្នុងឆ្នាំនេះដោយ U.S.News & World Reports។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន សាកលវិទ្យាល័យ​វៀតណាម​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

រួមជាមួយនឹងសាកលវិទ្យាល័យទាំង ៤ នេះ សាកលវិទ្យាល័យ Duy Tan មានវត្តមាននៅក្នុងបញ្ជីចំណាត់ថ្នាក់ជាលើកដំបូង ក្នុងឆ្នាំ ២០២២ និងមានទីតាំងខ្ពស់ជាប់​ចំណាត់​ថ្នាក់លេខ ៥៧៧ នៅលើពិភពលោក។

បញ្ជី​ចំណាត់ថ្នាក់របស់សាកលវិទ្យាល័យវៀតណាម ដូចខាងក្រោម៖

១.សាកលវិទ្យាល័យ Ton Duc Thang៖ ជាប់ចំណាត់​ថ្នាក់លេខ​ ៣៨៧

២.សាកលវិទ្យាល័យ Duy Tan៖ ជាប់ចំណាត់​ថ្នាក់លេខ ៥៧៧

៣.សាកលវិទ្យាល័យជាតិ Ha Noi៖ ជាប់ចំណាត់​ថ្នាក់លេខ ៩៣៨

៤.សាកលវិទ្យាល័យជាតិនៃទីក្រុង Ho Chi Minh ជាប់​ចំណាត់​ថ្នាក់លេខ ១១៨៧

៥.សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi ជាប់ចំណាត់​ថ្នាក់លេ ១.៤៤៩។

នៅក្នុងបញ្ជី​ចំណាត់ថ្នាក់ តាមមុខវិជ្ជា US News & World Reports ក៏បានកត់ត្រាសាកលវិទ្យាល័យវៀតណាមជាច្រើនផងដែរ។

ក្នុងនោះ ក្នុងវិស័យបច្ចេកទេសនិងបច្ចេកវិទ្យា-វិស្វកម្ម មានសាកលវិទ្យាល័យវៀតណាមចំនួន ៤ រួមមាន៖

១.សាកលវិទ្យាល័យ Ton Duc Thang៖ ជាប់​ចំាត់ថ្នាក់​លេខ ១៣៧

២. សាកលវិទ្យាល័យ Duy Tan ៖ ជាប់​ចំណាត់ថ្នាក់​លេខ​ ៣៥៥

៣.សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi ជាប់​ចំណាត់​ថ្នាក់​លេខ ៦៥០

៤.សាកលវិទ្យាល័យជាតិនៃទីក្រុង Ho Chi Minh ជាប់​ចំណាត់​ថ្នាក់លេខ ៧២២

ក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ Materials Science មានសាកលវិទ្យាល័យវៀតណាមចំនួន ៤ រួមមាន៖

១.សាកលវិទ្យាល័យ Ton Duc Thang ជាប់​ចំណាត់​លេខ ៤៧៨

២. សាកលវិទ្យាល័យ Duy Tan ជាប់​ចំណាត់​ថ្នាក់លេខ ៥៧៩

៣.សាកលវិទ្យាល័យជាតិនៃទីក្រុង Ho Chi Minh ជាប់​ចំណាត់​ថ្នាក់​លេខ ៦៧៩ HCM:

៤.សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិ Ha Noi ជាប់​ចំណាត់​ថ្នាក់លេខ ៧០១./។

ឌីណា

Tuoi tre

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន