Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

ផ្លែទុរេន Ri6 របស់វៀតណាមគ្របដណ្តប់លើទីផ្សារអូស្ត្រាលី

11:08 | 16/09/2021 ហេង វុធ្ធី

យុគសម័យ - ក្រុមហ៊ុន Bato Ausales (មានមូលដ្ឋាននៅរដ្ឋ Victoria) ទើបតែបានប្រកាសថាខ្លួនបានលក់អស់ទុរេន Ri6 ក្លាសេមានចំនួន ៧ តោនពីប្រទេសវៀតណាមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីផលិតផលត្រូវបាននាំចូល។

វៀតណាមជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារអូស្ត្រាលី វៀតណាមជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារអូស្ត្រាលី
ទំនិញវៀតណាមបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួននៅទីផ្សារអូស្ត្រាលី ទំនិញវៀតណាមបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួននៅទីផ្សារអូស្ត្រាលី
ផ្លែទុរេន Ri6 របស់វៀតណាមគ្របដណ្តប់លើទីផ្សារអូស្ត្រាលី
ផ្លែទុរេន Ri6 របស់វៀតណាមគ្របដណ្តប់លើទីផ្សារអូស្ត្រាលី

បន្ទាប់ពីរយៈពេលជាងពីរឆ្នាំនៃធ្វើការផ្សព្វផ្សាយនិងអភិវឌ្ឍន៍ ទីផ្សារជាបន្តបន្ទាប់ ផ្លែទុរេនវៀតណាម ទទួលបានផលជាផ្លែផ្កានៅក្នុងប្រទេសអូស្រ្តាលីដែលជាទីពេញនិយមរបស់អ្នកប្រើប្រាស់ប្រទេសនេះ។

ក្រុមហ៊ុន Bato Ausales ទើបតែបានប្រកាសថាខ្លួនបានលក់ទុរេន Ri6 ក្លាសេសរុបចំនួន ៧ តោនពីប្រទេសវៀតណាមត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីផលិតផលត្រូវបាននាំចូល។ លោកភុកទ្រឿងនាយកក្រុមហ៊ុន Bato Ausales បាននិយាយថា លោកនឹងធ្វើការបញ្ជាទិញយ៉ាងឆាប់រហ័សហើយនាំចូលធុរ៉េន ២០០ តោនបន្ថែមទៀតដើម្បីបំពេញតម្រូវការអ្នកចែកចាយផលិតផលកសិកម្មប្រទេស“ កង់ហ្គូរូ” នេះ។

ក្រុមហ៊ុននាំចូលមួយទៀតគឺក្រុមហ៊ុនអ៊ូដាមអូស្រ្តាលី ក៏បានលក់ដោយជោគជ័យផ្លែទុរេន Ri6 ចំនួន ៨០ តោនពីប្រទេសវៀតណាម ហើយកំពុងរៀបចំទទួលទំនិញចំនួន ៤៩ តោនបន្ថែមទៀតដែលជិតមកដល់អូស្ត្រាលីហើយ។

ផ្លែទុរេន Ri6 របស់វៀតណាមគ្របដណ្តប់លើទីផ្សារអូស្ត្រាលី

នៅផ្សារទំនើបនិងហាងលក់គ្រឿងទេសនៅស៊ីដនី ផ្លែទុរេនវៀតណាម Ri6 ត្រូវបានដាក់តាំងនៅលើធ្នើរដែលគួរអោយទាក់ទាញបំផុត។ នៅផ្សារអាស៊ីក្នុងតំបន់មានការមមាញឹកដូចជា Marickville, Banktown និង Cabramatta ទូរេន Ri6 របស់វៀតណាម ត្រូវបានគេផ្សព្វផ្សាយនិងលក់យ៉ាងទូលំទូលាយក្នុងតម្លៃចាប់ពី ១៧-២០ AUD/គីឡូក្រាម (២៧០.០០០-៣៤០.០០០ ដុង/គីឡូក្រាម) ។

ក្រៅពីផ្លែធុរេន ផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងទៀតរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេស អូស្ត្រាលីដូចជា តែអង្ករ ខ្ញីក្លាសេ ផ្លែមៀន ផ្លែស្វាយ ផ្លែស្រកានាគជាដើមក៏កំពុងមានកំណើនខ្លាំងផងដែរ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា