និស្សិត និងសិស្សានុសិស្សនៅទូទាំងប្រទេសវៀតណាមចាប់ផ្តើមឆ្នាំសិក្សាថ្មី

12:06 | 06/09/2021 ឌីណា

ដោយសារតែការអនុវត្តការរាក្សាគម្លាតសង្គមតាមសារាចរណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តី សិស្សានុសិស្សនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និង​ខេត្ត​នានា​ បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាតាមប្រព័ន្ធវីដេអូ។

ជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោក និងសម្ភារៈពេទ្យជូនដល់និស្សិតវៀតណាមដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោក និងសម្ភារៈពេទ្យជូនដល់និស្សិតវៀតណាមដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
និស្សិត​វៀតណាម ​និងចិនរៀន​ភាសា​ខ្មែរ​ច្រើនជាងគេ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និស្សិត​វៀតណាម ​និងចិនរៀន​ភាសា​ខ្មែរ​ច្រើនជាងគេ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
និស្សិត និងសិស្សានុសិស្សនៅទូទាំងប្រទេសវៀតណាមចាប់ផ្តើមឆ្នាំសិក្សាថ្មី

សិស្សានុសិស្សនៅទីក្រុងហាណូយ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាតាមប្រព័ន្ធវីដេអូ។ (រូបថត៖ Quan doi Nhan dan)

នៅក្នុងលិខិតផ្ញើជូនវិស័យអប់រំក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា វិស័យអប់រំកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំមួយដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ ការប្តេជ្ញាចិត្តសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើសពីនេះគឺ មិនទុកឲ្យកុមារណាម្នាក់ ជាពិសេសកុមារដែលមានស្ថិតក្នុងតំបន់ផ្ទុះជំងឺរាតត្បាត តំបន់ដាច់ស្រយាលនិងប្អូនកុមារដែលបាត់បង់ឱកាសសិក្សារបស់ពួកគេទាំងស្រុងដោយសារជំងឺរាតត្បាត ហើយមិនទុកឲ្យវិស័យអប់រំរបស់ វៀតណាម ដោយសារតែជំងឺរាតត្បាតមិនអាចបំពេញនូវការប្តេជ្ញាចិត្តការទទួលខុសត្រូវនិងបេសកកម្មរបស់ខ្លួននៅចំពោះមុខមាតុភូមិនិងប្រជាជន។

នៅទីក្រុងហូជីមិញ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ បានប្រព្រឹត្តទៅនៅវិទ្យាល័យ Le Hong Phong (ខ័ណ្ឌទី៥)។ ពិធីនេះ ត្រូវបានផ្សាយចេញផ្ទាល់លើទម្រង់ជាច្រើន។ បន្ទាប់ពីពិធីគោរពទង់ជាតិ ប្រតិភូបានចំណាយពេលវេលាមួយនាទីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយជំងឺកូវីដ ១៩។ ថ្លែងនៅក្នុងពិធីនេះ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានសម្តែងថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះគឺជាថ្ងៃពិសេសសម្រាប់គ្រូបង្រៀនជាង ៨ ម៉ឺននាក់និងសិស្ស ១,៧ លាននាក់លើទូទាំងទីក្រុង។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងមានបំណងចង់ឲ្យអាណាពន្យាបាលនិងប្រជាជនទីក្រុងស្រុះចិត្តគំនិត និងរួមចំណែកទៅក្នុងបុព្វហេតុរបស់វិស័យអប់រំ។

នៅទីក្រុងហាណូយ សិស្សជាង ២,១លាននាក់បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលចេញផ្សាយពីសាលាវិទ្យាល័យ Trung Vuong (ខ័ណ្ឌ Hoan Kiem)។ នៅក្នុងពិធី លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានប្រគល់បាច់ផ្កាដោយលើកទឹកចិត្តដល់កម្មាភិបាល លោកគ្រូអ្នកគ្រូ អាណាព្យាបាលនិងសិស្សទាំងអស់ ជំនេះពុះពាររាល់ការលំបាកក្នុងឆ្នាំសិក្សាដ៏ “ពិសេស” នេះ។

សិស្សទីក្រុង Can Tho បានចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២១-២០២២ ពីព្រឹកថ្ងៃទី ៥ កញ្ញា។ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីត្រូវបានរៀបចំឡើងនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនទីក្រុង និងត្រូវបានចេញផ្សាយតាមកញ្ជក់ទូរទស្សន៍ក្នុងតំបន់និងតាមកម្មវិធី Youtube។

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅបណ្តាខេត្តព្រៃភ្នំភាគពាយ័ព្យ គឺ Son La, Dien Bien, Lai Chau, Lao Cai និង Yen Bai បានបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមទម្រង់ទាំងផ្ទាល់និងផ្សាយតាម អនឡាញ។ សម្រាប់សិស្សនៅភូមិ Na Ma ឃុំ Phuc Loc ដែលជាតំបន់ជួបការលំបាកបំផុតរបស់ស្រុក Ba Be ខេត្ត Bac Kan ឆ្នាំនេះគឺជាឆ្នាំសិក្សាដំបូងដែលត្រូវបានបើកនៅទីតាំងសាលារៀនធំទូលាយដែលមានអគ្គីសនីនិងឧបករណ៍សិក្សាពេញលេញ។ នេះគឺជាសាលារៀន ឧបត្ថម្ភថវិកាដោយវិទ្យុសម្លេងវៀតណាមនិងអ្នកឧបត្ថម្ភមួយចំនួនទៀតផ្តល់ទុន វិនិ យោគកសាងឡើង។

យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលបានឲ្យដឹងថា នៅថ្ងៃនេះ (៥ កញ្ញា) និស្សិត និងសិស្សានុសិស្សជាង ២៤ លាននាក់នៅទូទាំងប្រទេស បានចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលជាឆ្នាំសិក្សាពិសេសក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញដដែល៕

ឌីណា

Quan doi Nhan dan, VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ