កម្ពុជា ដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២

12:03 | 06/09/2021 ហេង វុធ្ធី

កម្ពុជាសម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១កញ្ញានេះ តទៅ។ ការដាក់ដំឱ្យណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នេះ គឺកាន់តែផ្តល់ភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។

ពេលវេលា “មាស” ដើម្បីវិនិយោគទៅលើទីផ្សារបច្ចេកវិទ្យាព័ត៌មាននៅវៀតណាម ពេលវេលា “មាស” ដើម្បីវិនិយោគទៅលើទីផ្សារបច្ចេកវិទ្យាព័ត៌មាននៅវៀតណាម
វៀតណាម និងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍទីក្រុងឆ្លាត វៀតណាម និងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍទីក្រុងឆ្លាត
កម្ពុជា ដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២
កម្ពុជា ដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី២ នាព្រឹកថ្ងៃទី១កញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom)។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ គឺមានក្រសួងនិងស្ថាប័នជំនាញចំនួន៤ទៀតបានចូលរួម ហើយធុរជន ឬវិនិយោគិន អាចស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មទៅតាមវិស័យនានា។

ក្រសួងនិងស្ថាប័នជំនាញទាំង៤នោះ រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ការចូលរួមរបស់ក្រសួង-សា្ថប័នទាំង៤ខាងលើនេះ បានធ្វើឱ្យកម្ពុជា មានក្រសួង-សា្ថប័នចំនួន៨ ដែលប្រតិបត្តិការនៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយ។ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ធុរជនទាំងអស់ គឺអាចចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងផ្តល់ដំណឹងបើកសហគ្រាស ទៅក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ក្នុងពេលតែមួយ។

ទន្ទឹមនឹងគ្នានេះ វិនិយោគិនក៏អាចស្នើចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឬនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅតាមប្រភេទអាជីវកម្មនីមួយៗបាន ផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ការចុះបញ្ជីអាជីវកម្មតាមបែបបច្ចេកវិទ្យាព័ត៌មាននេះ ធុរជនអាចចំណាយពេលវេលាចន្លោះពី៥ទៅ៧ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការចំណាយតិច។ គ្រប់ធុរជន អាចចុះបញ្ជីអាជីវកម្មថ្មីរបស់ខ្លួនបានជាកញ្ចប់ជាមួយនឹងក្រសួងឬស្ថាប័នពាក់ព័ន្ធក្នុងពេលតែមួយ តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬតាមអនឡាញ(Online)ដែលចូលក្នុងអាស័យដ្ឋាន www.registrationsevices.gov.kh

សូមរម្លឹកថា កម្ពុជាបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី១ កាលពីថ្ងៃទី១៥មិថុនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី២៤សីហា ឆ្នាំ២០២១ មានក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ចំនួន ៧ ៧១៥ ដែលមានទុនវិនិយោគ ជិត៣ ០០០លានដុល្លារ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន។

បើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ ក្នុងចំណោមអាជីវកម្មទាំងនេះ គឺមានវិស័យចំនួន៥ដែលមានទំហំដើមទុន ច្រើនជាងគេ ដោយនៅក្នុងមាន វិស័យសំណង់មាន២៥.៣២ភាគរយ, វិស័យនាំចេញនាំចេញ និងទិញលក់ និងជួសជុលគ្រឿងយន្ត និងម៉ូតូគ្រប់ប្រភេទ មាន១៦.៤៤ភាគរយ, សកម្មភាពអចនលវត្ថុ មាន១៥.៥៣ភាគរយ, វិស័យកម្មន្តសាលមាន ១៤.៣ភាគរយ និងសកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាបរង មាន ៨.២២ភាគរយ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន៕

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ