ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីប្រទេស​ប៉ូឡូញ

08:49 | 24/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong តាងនាមក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងទាំងនេះ។

ពិធី ប្រគល់ -ទទួលអំណោ យឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត នៅទីស្តីការក្រសួងសុខាភិបាល ពិធី ប្រគល់ -ទទួលអំណោ យឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត នៅទីស្តីការក្រសួងសុខាភិបាល
ប្រគល់ ប្រគល់ "ផ្ទះមហាសាមគ្គី " គោពូជជូនប្រជាជនក្រីក្រ គ្រួសារគោលនោយបាយនៅតំបន់ព្រំដែន
លោក​ Truong Quoc Cuong ទទួលវ៉ាកសាំងពីប្រទេសប៉ូឡូញ។ (រូបថត៖ baodantoc)
ឯកអគ្គរដ្ឋទូត Wojciech Gerwel តាងនាមរដ្ឋាភិបាលប៉ូឡូញបានប្រគល់វ៉ាក់សាំង AstraZeneca បង្ការកូវីដ១៩ ចំនួន ៥០១.៦០០ ដូសដល់ក្រសួងសុខាភិបាលវៀតណាម ។ (រូបថត៖ baodantoc)

នាព្រឹកថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ លោក Wojciech Gerwel ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប៉ូឡូញប្រចាំនៅប្រទេសវៀតណាម តាងនាមរដ្ឋាភិបាលប៉ូឡូញបានប្រគល់ឲ្យក្រសួងសុខាភិបាលវៀតណាមនូវ វ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ៥០១.៦០០ ដូស ជាអំណោយរបស់រដ្ឋាភិបាលប៉ូឡូញផ្តល់ជូនវៀតណាមបម្រើការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong តាងនាមក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងទាំងនេះ។

មុននេះ នាព្រឹកថ្ងៃទី ២០ ខែសីហា នៅអាកាសយានដ្ឋាន Warsaw Chopin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំប្រទេសប៉ូឡូញ លោក Nguyen Hung រួមទាំងកម្មាភិបាលនៃស្ថានទូត បានអញ្ជើញចូលរួមពិធីប្រគល់ និងទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនជាង ៥០១ ពាន់ដូស ជាជំនួយពីរដ្ឋាភិបាល​ប៉ូឡូញ​ជូន​វៀត​ណាម។

អញ្ជើញចូលរួមពិធីប្រគល់នេះ ភាគីប៉ូឡូញ មានអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក PawełJabłoński អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Anna Goławska ប្រធាននាយកដ្ឋានទុកបម្រុងយុទ្ធសាស្ត្រជាតិ លោក Michał Kuczmierowski និងភាគីពាក់ព័ន្ធដែលចូលរួមផ្ទាល់ក្នុងដំណើរការចរចាផ្តល់ជំនួយ និងផ្ទេរវ៉ាក់សាំងទៅឲ្យវៀតណាម។

តាមគម្រោង ឧបករណ៍វេជ្ជសាស្ត្រចាំបាច់សម្រាប់បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានតំលៃប្រហែល ៤ លានដុល្លារ នឹងត្រូវបានភាគីប៉ូឡូញបញ្ជូនទៅឱ្យប្រទេសវៀតណាមនៅដើមខែកញ្ញា។ ទន្ទឹមនឹងនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរក៏កំពុងផ្លាស់ប្តូរយ៉ាងសកម្មដើម្បីទទួលបានវ៉ាក់សាំងចំនួនជាង ៣ លានដូសដែលរដ្ឋាភិបាលប៉ូឡូញបានសន្យាផ្ទេជូនវៀតណាមវិញ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន