កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព ការឯកភាព និងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ

10:38 | 12/08/2021 ហេង វុធ្ធី

កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានត្រូវការពង្រឹងសាមគ្គីភាពនិងឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ
វៀតណាម - ឡាវពង្រឹងចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - ឡាវពង្រឹងចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព ការឯកភាព និងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ
លោកឧត្តមនាវីត្រី Tran Thanh Nghiem អញ្ជើញចូលរួមកិច្ចប្រជុំ (ប្រភព៖ qdnd.vn)

នៅថ្ងៃទី ១១ ខែសីហា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី ១៥ (ANCM-15) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឧត្តមនាវីឯក Dato Seri Pahlawan Spry bin Haji Serudi @ Haji Seruji មេបញ្ជាការកងទ័ពជើងទឹកនៃកងទ័ពប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំនេះដឹកនាំដោយឧត្តមនាវីត្រី Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹក។

ចែករំលែកទស្សនៈលើប្រធានបទ “សេដ្ឋកិច្ចសមុទ្របៃតង: យើងយកចិត្តទុកដាក់ យើងត្រៀមរៀបចំ យើងសម្បូររុងរឿង” ឧត្តមនាវីត្រី Tran Thanh Nghiem បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពគឺជាអត្ថប្រយោជន៍ផង និងជាការទទួលខុសត្រូវរបស់ប្រ ទេសនីមួយៗក្នុងតំបន់និងពិភពលោកទាំងមូល។ ដូច្នេះ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានត្រូវការពង្រឹងសាមគ្គីភាពនិងឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។

លើសពីនេះ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានអាចចែករំលែកព័ត៌មាន ផ្សព្វផ្សាយនិងពង្រីកគំរូល្អតាមនោះ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៃប្រទេសនីមួយៗក៏ដូចជាតំបន់ទាំងមូល៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន