យុគសម័យ - ក្រុមកីឡាករជនពិការវៀតណាម នឹងទៅដល់ប្រទេសជប៉ុនដើម្បីចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ ដែលមានសមាជិកចំនួន ១៥ នាក់។
![]() |
| ក្រុមកីឡាករជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ |
ក្រុមកីឡាករជនពិការវៀតណាម នឹងទៅដល់ប្រទេសជប៉ុនដើម្បីចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ ដែលមានសមាជិកចំនួន ១៥ នាក់។
ជាក់ស្តែង ក្រុមកីឡាករនេះមានអត្តពលិកចំនួន ៧ រូបដែលត្រូវប្រកួតប្រជែងលើវិញ្ញាសារចំនួន ៣ រួមមានលើកដុំដែក ហែលទឹក និងអត្តពលកម្ម។ អត្តពលិក Le Van Cong - Chau Hoang Tuyet Loan (លើកទម្ងន់); Vo Thanh Tung, Do Thanh Hai, Trinh Thi Bich Nhu (ហែលទឹក); Cao Ngoc Hung, Nguyen Thi Hai (អត្តពលកម្ម) ។ តាមការគ្រោងទុកនៅថ្ងៃទី ១៩ ខែសីហា ក្រុមគីឡាករនេះនឹងធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុន។
គួរបញ្ជាក់ថាពិធីបើកការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ២០២០ នឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ថ្ងៃទី ២៤ ខែសីហាហើយពិធីបិទបញ្ចប់នឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ថ្ងៃទី ៥ ខែកញ្ញា៕
hanoimoi.com.vn

មតិពីមិត្តអ្នកអាន