Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

វៀតណាមនិងសាធារណរដ្ឋឆែកលើកកម្ពស់កិច្ចសហប្រតិបត្តិការឡើងកម្ពស់ថ្មី

11:08 | 10/08/2021

នៅរសៀលថ្ងៃទី ៩ ខែសីហា ពីទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែក លោក Andrej Babis ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងវិធានការសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើរសារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh
ចាំបាច់ត្រូវបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសាធារណរដ្ឋឆែក ចាំបាច់ត្រូវបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសាធារណរដ្ឋឆែក
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែក Andrej Babis  (រូបថត៖ VGP/Nhat Bac)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឆែក Andrej Babis (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.០០០ ដូស ដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី Andrej Babis បានឲ្យដឹងថា ទោះបីជាស្ថានភាពជំងឺរាតត្បាតនៅសាធារណរដ្ឋឆែកនៅតែមានភាពស្មុគស្មាញក៏ដោយក៏សាធារណរដ្ឋឆែកនៅតែបន្តសហការនិងគាំទ្រវៀតណាម ក៏ដូចជាការកៀងគរបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតជួយឧបត្ថម្ភវៀតណាមប្រភេទវ៉ាក់សាំងដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងតំបន់ដូចជា AstraZeneca, Pfizer, Moderna, Sinopharm ជាដើម។

នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីវិធានការណ៍ដើម្បីលើកកម្ពស់ចំណងមិត្តភាពជាប្រពៃ ណីនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងសាធារណរដ្ឋឆែក ឡើងដល់កម្ពស់ថ្មីនិងមានប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានសម្តែងការពេញចិត្តចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីហើយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការអន្តរជាតិនិងតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនិងបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់; ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ