នាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសអូម៉ង់ លោក Sheikh Khalifa bin Ali Al Harthy។
![]() |
| វៀតណាម និងអូម៉ង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn) |
នៅកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូម៉ង់នៅតែមានច្រើនណាស់។ នៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ភាគីទាំងពីរបានឯកភាពជាមួយគ្នាលើវិធានការជាច្រើនដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខដូចជា៖ បង្កើនការផ្លាស់ប្តូរតាមប្រព័ន្ធវីដេអូរវាងថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកា និងអង្គការអន្តរជាតិ; រក្សាឱ្យបានទៀងទាត់ និងប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជា គណៈកម្មាធិការអន្តររដ្ឋាភិបាល កិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពជាមួយគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវសម្របសម្រួលក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ការវិនិយោគតាមប្រព័ន្ធវីដេអូ ការផ្តល់ព័ត៌មាន តភ្ជាប់អង្គភាពអាជីវកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកំពង់ផែសមុទ្រ; ជំរុញដំណើរការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ...ដើម្បីបំពេញបន្ថែមក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕
kh.qdnd.vn

មតិពីមិត្តអ្នកអាន