ការអនុវត្តល្អនូវគោលនយោបាយចំពោះជនមានគុណូបការៈគឺជាកត្តាធានាវឌ្ឍនភាពនិងសមភាពសង្គម

18:17 | 27/07/2021 យោងតាមវិឡុសំលេងវៀតណាម

នាព្រឹកថ្ងៃទី២៧ ខែកក្កដា មុនពេលប្រព្រឹត្តទៅកិច្ចពិភាក្សារបស់រដ្ឋសភានៅ សាលប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញថ្លែង សុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២១)។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី ថ្នាក់ដឹកនាំបក្សនិងរដ្ឋឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ អញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខ៍ន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ អញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខ៍ន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាម
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី។ (រូបថត៖ hanoimoi)
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី។ (រូបថត៖ hanoimoi)

លោកបានបញ្ជាក់ថា ការយកចិត្តទុកដាក់ ជួយទំនុក បម្រុងយុទ្ធជនពិការ យុទ្ធជនមានជម្ងឺ គ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈ ចំពោះបដិវត្តន៍ គឺជាគោលជំហរដ៏ឥតងាករេរបស់បក្សនិងរដ្ឋ ជាគុណធម៌ប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” “តងស្នងសងគុណ” របស់ប្រជាជាតិ។ ក្នុងរយៈពេលច្រើនឆ្នាំ កន្លងមក អាជ្ញាធរគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិ ស្ថាប័ន អង្គការនិងបុគ្គលនានា តាម រយៈសកម្មភាពជាក់ស្ដែងជាច្រើន បានជួយទំនុកបម្រុងកាន់តែប្រសើរឡើងដល់ ជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលីនិង ជនមានគុណូបការៈ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យដឹងថា បច្ចុប្បន្ននេះ នៅតែមាន គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារមានគុណូបការៈដែលកំពុងជួបការលំបាក ក្នុងជីវភាព។ នៅតែមានយុទ្ធជនពលីដែលមិនទាន់រកឃើញអិដ្ឋធាតុនិងអត្តសញ្ញាណ នៅឡើយ។ ដូច្នេះ ត្រូវការបន្តមានគោលនយោបាយអនុគ្រោះ ជួយឧបត្ថម្ភយ៉ាងជាក់ ស្ដែងនិងប្រកបដោយប្រសិទ្ធភាពដើម្បីគ្រួសារមានគុណូបការៈចំពោះប្រទេសជាតិ ទាំងអស់ សុទ្ធតែមានកម្រិតជីវភាពដោយស្មើរភាពឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យម របស់ប្រជាជន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា៖ “ការអនុវត្តល្អនូវគោលនយោបាយអនុគ្រោះចំពោះជនមានគុណូបការៈជាមនោសញ្ចេតនាដ៏ពិសិដ្ឋ ការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ប្រព័ន្ធនយោបាយនិងប្រជាជន ទាំងមូលផង ព្រមទាំងជាកត្តាធានាវឌ្ឍនភាពនិងសមភាពសង្គមផង ដែលចូលរួម ចំណែកពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល បង្កើនជំនឿជឿជាក់របស់ប្រជាជនទៅ លើបក្សនិងរដ្ឋ”។

ដោយការយល់ដឹងយ៉ាងជ្រាលជ្រៅពីបញ្ហានេះ រដ្ឋសភា សមាជិកសមាជិការដ្ឋ សភា នឹងកសាង សុក្រិតច្បាប់ ហើយឃ្លាំមើលការអនុវត្តគោលនយោបាយចំពោះជន មានគុណូបការៈ ដើម្បីជួយជនមានគុណូបការៈទាំងអស់និងក្រុមគ្រួសារគេទទួលបាន ផលយ៉ាងគ្រប់គ្រាន់ពីគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី