ប្រព័ន្ធអេកូឡូស៊ី៣ប្រភេទ លេចធ្លោជាងគេនៅកម្ពុជា

09:31 | 05/07/2021 ហេង វុធ្ធី

ប្រទេសកម្ពុជាមានធនធានសម្បូរបែបជាច្រើន ​ទាំងនៅលើគោក និងនៅក្នុងទឹក។ ក្នុងនោះដែរតំបន់ព្រៃត្រូពិកសើមនៅខ្ពង់រាប តំបន់ដីសើមទំនាបកណ្តាល និងតំបន់ឆ្នេរសមុទ្រជាប្រព័ន្ធអេកូឡូស៊ី៣ ដែលលេចធ្លោជាងគេនៅកម្ពុជា។ នេះបើតាមសៀ​វភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ធនធានធម្មជាតិនៅកម្ពុជា»។

ដំណើរកម្សាន្តដ៏ទា ក់ទាញសម្រាប់ទេសចរកម្ពុជានៅវៀតណាម ដំណើរកម្សាន្តដ៏ទា ក់ទាញសម្រាប់ទេសចរកម្ពុជានៅវៀតណាម
ប្រជាជនជាង ១,៤ លាននាក់ធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជារយៈពេល ៣ ថ្ងៃនាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌ ប្រជាជនជាង ១,៤ លាននាក់ធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជារយៈពេល ៣ ថ្ងៃនាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌ
ប្រព័ន្ធអេកូឡូស៊ី៣ប្រភេទ លេចធ្លោជាងគេនៅកម្ពុជា
ប្រព័ន្ធអេកូឡូស៊ី៣ប្រភេទ លេចធ្លោជាងគេនៅកម្

ប្រព័ន្ធអេកូឡូស៊ី​ទាំង៣នេះ បានផ្តល់ជាប្រយោជន៍យ៉ាងច្រើន ដល់ថនិកសត្វជីវចម្រុះក្នុងទឹក និងទីតាំងទេសចរណ៍ ដ៏មានសក្តានុពលដល់មនុស្សផងដែរ។

ប្រព័ន្ធអេកូឡូស៊ីជាប្រព័ន្ធទូលំទូលាយមួយ ដែលរួមបញ្ចូលអន្តរកម្មនៃភាវរស់ទាំងអស់ រួមមានរុក្ខជាតិសត្វនិងធាតុផ្សេងៗ ដូចជាខ្យល់ ផែនដី ព្រះអាទិត្យ អាកាសធាតុ និងបរិយាកាស​។ ជាទូទៅ ការសិក្សាពីប្រព័ន្ធអេកូឡូស៊ីគឺជាសិក្សាពីដំណើរការជាក់លាក់មួយចំនួន​ ​ទាក់ទងនឹងភាវរស់ ឬសមាសធាតុជីវសាស្ត្រដែលជាសមាសធាតុមិនមានជីវិត ឬអសកម្ម​។ នេះបើតាមឯកសាររបស់អេកូម៉ាក ដែលមានសរសេរនៅក្នុងសៀវភៅ«ធនធានធម្មជាតិនៅកម្ពុជា»របស់អង្គការស៊ីប៉ា។

​​ចំពោះតំប​ន់ព្រៃត្រូពិចសើមនៅខ្ពង់រាប ត្រូវបានគេចាត់ថា ជាប្រភេទប្រព័ន្ធអេកូឡូស៊ីលេចធ្លោមួយ ក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីលេចធ្លោជាងគេ ៣ប្រភេទ។ នៅក្នុងតំបន់នេះ ជួរភ្នំក្រវាញ គឺជាតំបន់ភ្នំដែលមិនទាន់មានរងការប៉ះពាល់ និងនៅល្អជាងគេនៅកម្ពុជា។ តាមរយៈការស្រាវជ្រាវកន្លងមក តំបន់នេះគឺជម្រករបស់ថនិកសត្វ ដែលកំពុងរងការគំរាមកំហែងជាច្រើនប្រភេទដូចជា ដំរីអាស៊ី និងខ្លា ដែលជាសត្វរស់នៅតាមព្រៃល្បោះ វាលស្មៅ និងព្រៃស្រោង ព្រមទាំងសត្វផ្សេងៗទៀត ដែលមិនរស់នៅលើដី។

ប្រព័ន្ធអេកូឡូស៊ីលេចធ្លោមួយទៀតនៅកម្ពុជា គឺតំបន់សើមទំនាបកណ្តាល ដែលតំបន់នេះ ​មានទន្លេមេគង្គ ជាទីកំណើតផ្សោត។ វាមានចរន្តទឹកហូរប្រែប្រួលទៅតាមរដូវ និងជាប្រភពទឹក ផ្គត់ផ្គង់បឹងទន្លេសាបផងដែរ។ ទន្លេដ៏ធំនេះ បង្កើតឲ្យមានជម្រកពិសេសៗជាច្រើនសម្រាប់រុក្ខជាតិ សត្វ ដូចជាព្រៃលិចទឹកដ៏ធំល្វឹងល្វើយ និងអន្លង់ជ្រៅៗជាដើម។

​តំបន់សមុទ្រក៏ជាប្រភេទប្រព័ន្ធអេកូឡូស៊ី ដ៏លេចធ្លោមួយ​ដែរ។ ឆ្នេរសមុទ្រនៅកម្ពុជា មានប្រវែង៤៣៥គីឡូម៉ែត្រគឺជាផ្នែកមួយនៃឈូងសមុទ្រថៃ។ កន្លែងខ្លះ ពោរពេញទៅដោយផ្ទាំង​ថ្មខ្ពស់ទាប។ វាជាកន្លែងដែលជើងទេរចូលទៅក្នុងទឹក។ កន្លែងខ្លះទៀត សម្បូរទៅដោយព្រៃកោងកាង ដែលជាព្រំដែនទឹកសាបនិងទឹកប្រៃ។ នៅជុំវិញកោះ ផ្កាថ្មជាច្រើន ដែលនៅផ្តុំគ្នា ជាជម្រកសត្វសមុទ្រច្រើនប្រភេទ៕

ហេង វុធ្ធី

Thmeythmey/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត