មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមផ្តល់អំណោយជាម៉ាស់ការពារចំនួន ៥,០០០ ដល់សហភាពយុវជនកម្ពុជា

18:25 | 25/06/2021 យោងតាមវិឡុសំលេងវៀតណាម

មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមមានបំណងចែករំលែកនិងប្រកៀកស្មារជាមួយសហភាពយុវជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ រំលឹកឡើងវិញនូវអតីតកាលដើម្បីឆ្ពោះទៅរកអនាគត ទំនាក់ទំនងវៀតណាម-កម្ពុជា៖ រំលឹកឡើងវិញនូវអតីតកាលដើម្បីឆ្ពោះទៅរកអនាគត
ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩
សម្ព័ន្ធយុវជនវៀតណាមបានប្រគល់ម៉ាស់ចំនួន ៥,០០០ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (រូបថតៈ TTXVN)
សម្ព័ន្ធយុវជនវៀតណាមបានប្រគល់ម៉ាស់ចំនួន ៥,០០០ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (រូបថតៈ TTXVN)

ក្នុងឱកាសគម្រប់ខួប ៥៤ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២១) នាថ្ងៃទី ២៤ ខែមិថុនានៅច្រកទ្វារអន្តរជាតិ Moc Bai, ទទួលបានការអនុញ្ញាតពីមជ្ឈឹមសហភាពយុវជនវៀតណាម អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្ត - ប្រធានសហភាពយុវជនខេត្ត Tay Ninh លោកស្រី Nguyen Thi Truc Mai បានប្រគល់ម៉ាស់ក្រណាត់កម្រិតខ្ពស់ចំនួន ៥០០០ ជូនចំពោះសហភាពយុវជនកម្ពុជាដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

ថ្លែងមតិក្នុងពិធីនេះ អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្ត ប្រធានសហភាពយុវជនខេត្ត Tay Ninh លោកស្រី Nguyen Thi Truc Mai បានឲ្យដឹងថា តាមរយៈការប្រគល់អំណោយជាម៉ាស់ចំនួន ៥០០០ លើកនេះ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមមានបំណងចែករំលែកនិងប្រកៀកស្មារជាមួយសហភាពយុវជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកស្រីរូបនេះបានសម្តែងនូវជំនឿថា ដោយមានការឯកភាពគ្នាពីអាជ្ញាធរនិងប្រជាជន ប្រទេសកម្ពុជានឹងជំនះការលំបាកនិងបញ្ហាប្រឈមនានាយ៉ាងឆាប់ៗនេះនិងបង្ការទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យជាក់ជាពុំខាន៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ