Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ

08:44 | 16/06/2021 ហេង វុធ្ធី

នាព្រឹកថ្ងៃទី១៥ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិប្រទេសសមាជិកអាស៊ាន លើកទី១៥ (ADMM ១៥) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យយុទ្ធសាស្ត្រសន្តិសុខរបស់ ADMM + ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យយុទ្ធសាស្ត្រសន្តិសុខរបស់ ADMM +
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ
លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ ADMM ១៥

អង្គប្រជុំបានពិភាក្សា ហើយឯកភាពលើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM+) លើកទី៨ ព្រមទាំងអនុម័តលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រី ការពារជាតិអាស៊ានជាមួយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសដៃគូនានាក្នុងឆ្នាំ២០២១ផងដែរ។ អង្គប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ADMM លើកទី១៥ សេចក្ដី ប្រកាស Bander Seri Begawan ក្នុងការប្រារព្ធខួបលើកទី១៥នៃកិច្ចប្រជុំ ADMM ដែល ឆ្ពោះទៅកាន់ការត្រៀមខ្លួនជាស្រេចសម្រាប់អនាគត សន្តិភាពនិងវិបុលភាពរបស់ អាស៊ាន។

សេចក្ដីប្រកាសបានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តរបស់ភាគីទាំងអស់អំពី កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងលក្ខណៈស្ថាបនាដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រដោយសន្តិភាព ស្ថិរភាព និងវិបុលភាពតាមរយៈការអនុវត្ត យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) សម្រេចក្នុងពេលឆាប់ៗនូវក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរ ជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ក្រៅពីនោះ ភាគីនានាក៏បានសន្យាជំរុញសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីផងដែរ។

សេចក្ដីថ្លែងការណ៍បានបង្ហាញការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានទាំងអស់នាពេលខាងមុខ អំពីការបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺ រាតត្បាត តាមការណែនាំនៃក្របខ័ណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា