វៀតណាមប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះសកម្មភាពរំលោភអធិបតេយ្យភាពលើប្រជុំកោះ Truong Sa (Spratly Islands)

16:54 | 12/06/2021 ហេង វុធ្ធី

យុគសម័យ - វៀតណាមប្រឆាំងដាច់ខាតរាល់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត ដែលបានបង្កើតឡើងស្របតាម UNCLOS ឆ្នាំ១៩៨២ ។

វៀតណាមបញ្ចេញមតិស្តីពីនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើដំណើរនៅប្រជុំកោះ Hoang Sa - Truong Sa របស់វៀតណាម វៀតណាមបញ្ចេញមតិស្តីពីនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើដំណើរនៅប្រជុំកោះ Hoang Sa - Truong Sa របស់វៀតណាម
វៀតណាមអះអាងពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands) វៀតណាមអះអាងពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands)
វៀតណាមប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះសកម្មភាពរំលោភអធិបតេយ្យភាពលើប្រជុំកោះ Truong Sa (Spratly Islands)
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi THu Hang

នារសៀលថ្ងៃទី ១០ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ដែលប្រព្រឹត្តទៅតាមអនឡាញ ដោយឆ្លើយសំណួរជាច្រើនទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតថាស្ថាប័នសមត្ថកិច្ចរបស់វៀតណាមជានិច្ចតាមដានយ៉ាងដិតដល់រាល់សកម្មភាពនៅប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាដែនទឹករបស់វៀតណាមនៅសមុទ្រខាងកើត។

ចំពោះមុខព័ត៌មានថានាវាចិនមួយចំនួនបានបង្ហាញខ្លួននៅក្បែរកោះ Tri Ton ក្នុងប្រជុំកោះ Hoang Sa របស់វៀតណាមអ្នកនាំពាក្យ Le Thi Thu Hang បានបញ្ជាក់ថា៖“ ដូចអ្វីដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ហើយដែលជាមូលដ្ឋានច្បាប់សម្រាប់អះអាងអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។​ម្យ៉ាងវិញទៀត ក្នុងនាមជាសមាជិកនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) វៀតណាមមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការទៅលើដែនទឹកពាក់ព័ន្ធនៅសមុទ្រខាងកើត​ដែលបានបង្កើតឡើងស្របតាមអនុសញ្ញានេះ”៕

ហេង វុធ្ធី

baoquocte

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ