Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី

09:56 | 08/06/2021 ហេង វុធ្ធី

យុគសម័យ - ក្រៅពីព្រឹត្តិការណ៍ដែលគូលេនវៀតរបស់វៀតណាមត្រូវបានណែនាំ និងដាក់លក់ជាលើកដំបូងនៅ អ៊ីអនកូកាស៊ីម៉ា (AEON Kagoshima) ស្ថានប័នពាណិជ្ជកម្មនិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ក៏កំពុងពិភាក្សានិងសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនអ៊ីអនគ្រុបជប៉ុន ស្តីពីផែនការលើកកម្ពស់មុខមាត់របស់វៀតណាមនៅក្នុងកម្មវិធីសប្តាហ៍ទំនិញវៀតណាមនៅអ៊ីអន ព្រមទាំងណែនាំផលិតផលកសិកម្មធម្មតាមួយចំនួនរបស់ប្រទេសវៀតណាម។

រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស
វៀតណាម​មាន​ផែនការ​ពង្រីក​ផ្ទៃ​ដៃ​ដាំដុះ​ស្វាយ​បង្កើន​ការនាំចេញ​ដំណាំ​ហូប​ផ្លែ វៀតណាម​មាន​ផែនការ​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​ស្វាយ​បង្កើន​ការនាំចេញ​ដំណាំ​ហូប​ផ្លែ
ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី
ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី

នៅក្នុងជំនួបតាមប្រព័ន្ធអនឡាញជាមួយលោកវ៉ូហុងណាម - ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសជប៉ុន (ថ្ងៃទី ៤ ខែមិថុនានៅទីក្រុងតូក្យូ) លោក Shiota Koichi អភិបាលខេត្ត Kagoshima បានមានប្រសាសន៍ថា ផ្លែគូលេនស្រស់ដំបូងបង្អស់របស់វៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធ នៃផ្សារទំនើប AEON Kagoshima ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វៀតណាមនៅអ៊ីអនកូកាស៊ីម៉ា (AEON Kagoshima) (ចាប់ពីថ្ងៃទី ៤ ដល់ ៦ ខែមិថុនា។ ក្រៅពីព្រឹត្តិការណ៍ដែលលីលីវៀតរបស់វៀតណាម ត្រូវបានណែនាំ និងដាក់លក់ជាលើកដំបូងនៅ អ៊ីអនកូកាស៊ីម៉ា (AEON Kagoshima) ស្ថានប័នពាណិជ្ជកម្មនិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ក៏កំពុងពិភាក្សានិងសម្របសម្រួលជាមួយតំណាងក្រុមហ៊ុនអ៊ីអនគ្រុបជប៉ុន ស្តីពីផែនការលើកកម្ពស់ការផ្សព្វផ្សាយរូបភាពរបស់វៀតណាមនៅក្នុងកម្មវិធីសប្តាហ៍ទំនិញវៀតណាមនៅអ៊ីអន ព្រមទាំងណែនាំផលិតផលកសិកម្មតំណាងមួយចំនួនរបស់ប្រទេសវៀតណាម។

សប្តាហ៍ទំនិញវៀតណាមនៅអ៊ីអនជប៉ុន ត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅផ្សារទំនើប / ហាងរបស់អ៊ីអនជាង ៣០០ កន្លែងនៅទូទាំងប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៥-ឮ ដល់ ២៧ ខែមិថុនាឆ្នាំ ២០២១។ ពិធីសប្តាហ៍វៀតណាមនៅអ៊ីអន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលទាក់ទាញការចាប់អារម្មណ៍របស់សហគមន៍វៀតណាមដែលរស់នៅក្នុងប្រទេសជប៉ុន និងប្រជាជនជប៉ុន។

មិនត្រឹមតែសន្យាថានឹងយកឈ្នះលើចំណូលចិត្តរបស់អតិថិជននៅកាហ្គាស៊ីម៉ានោះទេ បន្ទាប់ពីមានវត្តមានអស់រយៈពេលមួយឆ្នាំនៅលើទីផ្សារសឹង្ហបុរី នោះ ហើយនេះជាលើកដំបូងដែលផ្លែគូលេនវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅតាមបណ្តាហាងទាំងអស់នៃបណ្តាញផ្សារទំនើបហ្វ្រីប្រេស (FairPrice) នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ៣ ខែមិថុនា។

លោកស្រី Hui Juan តំណាងផ្នែកផ្នែកពតិមានទំនាក់ទំនងរបស់ FairPrice បាននិយាយថាឆ្នាំនេះផ្លែគូលេនរបស់វៀតណាមនឹងត្រូវដាក់លក់នៅតាមផ្សារទំនើបចំនួន ២៣០ របស់ FairPrice ដោយពង្រីកវិសាលភាពអោយបានខ្លាំងជាងឆ្នាំ ២០២០ ។រដូវផ្លែគូលេននៅឆ្នាំនេះ FairPrice នឹងប្រើប្រាស់យ៉ាងតិច អស់មួយកុងតឺន័រ៤០ ហ្វីតក្នុងមួយសប្តាហ៍។ នៅចុងខែកក្កដាឆ្នាំ ២០២១ គេប៉ាន់ស្មានថាបរិមាណផ្លែគូលេន ដែលនាំចូលពីប្រទេសវៀតណាមនឹងកើនឡើងដល់ ១០០ តោន៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ