Trending now

ប្រកាសការកែសម្រួលផែនការមេកសាងតំបន់ទេសចរណ៍ជាតិ Moc Chau

08:21 | 24/04/2026 ឌឹកអាញ់

យុគសម័យ - កាលពីថ្ងៃទី ១៥ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត Son La បានរៀបចំសន្និសីទប្រកាសការកែសម្រួលផែនការមេកសាងតំបន់ទេសចរណ៍ជាតិ Moc Chau រហូតដល់ឆ្នាំ ២០៤៥។

ស្រុក Xuyen Moc (ខេត្ត​ Ba Ria - Vung Tau)៖​ កម្មវិធីការងារចលនាមហាជន «កងឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានេសាទឆ្នាំ ២០២៤» មើលផ្កា plum ក្រៅរដូវនៅ Moc Chau
ប្រកាសការកែសម្រួលផែនការមេកសាងតំបន់ទេសចរណ៍ជាតិ Moc Chau
ខេត្ត Moc Chau

គណៈកម្មាធិការប្រជាជនខេត្ត Son La បានដាក់ចេញនូវសេចក្តីសម្រេចលេខ ៣៤៦៧/QĐ-UBND អនុម័តលើការកែសម្រួលផែនការមេកសាងតំបន់ទេសចរណ៍ជាតិ Moc Chau រហូតដល់ឆ្នាំ ២០៤៥។ វិសាលភាពនៃផែនការនេះលាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ចំនួន ៤ និងឃុំចំនួន ៨ ជាមួយនឹងផ្ទៃដីសរុបជាង ២០៥.០០០ ហិកតា។

ដល់ឆ្នាំ ២០៣០ តំបន់ទេសចរណ៍នេះរំពឹងថានឹងទទួលភ្ញៀវបានប្រហែល ៥ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំណែកពី ៥–៦%; ដល់ឆ្នាំ ២០៤៥ សម្រេចបានប្រហែល ៨ លាននាក់ ជាមួយនឹងអត្រាភ្ញៀវអន្តរជាតិលើសពី ១០%។ ផែនការបានកំណត់នូវគំរូអភិវឌ្ឍន៍ពហុប៉ូល ដោយយកតំបន់ខ្ពង់រាបកណ្តាលធ្វើជាស្នូល រួចពង្រីកទៅទិសពាយព្យ - Tan Lap; កសាង និងអភិវឌ្ឍប៉ូលកំណើននៅតាមតំបន់ដែលមានលក្ខខណ្ឌអំណោយផល បណ្តាញខ្សែក្រវាត់ អ័ក្សសេដ្ឋកិច្ចសំខាន់ៗ និងតំបន់ជាយក្រុង។

លំហអភិវឌ្ឍន៍ត្រូវបានបែងចែកជា ៤ តំបន់ ដោយមជ្ឈមណ្ឌលនៃតំបន់ទេសចរណ៍គឺជាបណ្តុំទីក្រុងទេសចរណ៍ Moc Chau - មជ្ឈមណ្ឌលទេសចរណ៍សំខាន់ - Van Ho អភិវឌ្ឍប្រភេទទេសចរណ៍សម្រាកលំហែ បែបធម្មជាតិ កម្សាន្ត សន្និសីទ និងថែទាំសុខភាព។ ប៉ូលអភិវឌ្ឍន៍នានាដូចជា To Mua, Chieng Yen, Chieng Son ដើរតួនាទីជាតំបន់រណប អភិវឌ្ឍទេសចរណ៍សហគមន៍ បទពិសោធន៍កសិកម្ម និងការទាញយកអត្ថប្រយោជន៍ពីអត្តសញ្ញាណវប្បធម៌ជនជាតិ។ ប្រព័ន្ធខ្សែទឹកទេសចរណ៍ត្រូវបានរៀបចំតាមទិសដៅតភ្ជាប់តំបន់ និងអន្តរជាតិ តភ្ជាប់ Moc Chau ជាមួយ ឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍តាមរយៈច្រកទ្វារព្រំដែន Long Sap; ទន្ទឹមនឹងនោះ ពង្រីកការតភ្ជាប់ជាមួយ Ha Noi, Hoa Binh, Dien Bien, Quang Ninh តាមរយៈផ្លូវល្បឿនលឿន និងបណ្តាញផ្លូវជាតិ។

ផែនការផ្តោតលើការវិនិយោគស្របគ្នានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសង្គម ជាពិសេសគឺការអភិវឌ្ឍចរាចរណ៍តភ្ជាប់ដូចជាផ្លូវល្បឿនលឿន Hoa Binh – Moc Chau – Son La ការលើកកម្ពស់បណ្តាញផ្លូវជាតិ បង្កើតខ្សែផ្លូវក្រវាត់ក្រុង អភិវឌ្ឍចរាចរណ៍សាធារណៈ និងសិក្សាកសាងព្រលានយន្តហោះឯកទេសបម្រើដល់វិស័យទេសចរណ៍។ ផែនការក៏បានដាក់ការផ្តោតសំខាន់លើការការពារបរិស្ថានធម្មជាតិ រក្សាទេសភាពធម្មជាតិ ជីវចម្រុះ អភិវឌ្ឍស្ថាបត្យកម្មបៃតង ប្រើប្រាស់បច្ចេកវិទ្យាមិត្តភាពបរិស្ថាន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងសន្និសីទ លោក Nguyen Minh Tien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានសង្កត់ធ្ងន់ថា ការកែសម្រួលផែនការនេះគឺជាចំណុចរបត់ដ៏សំខាន់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី ស្របតាមគំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់៕

«កសិករឆ្នើម» នៅនៅខ្ពង់រាប Moc Chau (ប្រទេសវៀតណាម) «កសិករឆ្នើម» នៅនៅខ្ពង់រាប Moc Chau (ប្រទេសវៀតណាម)

មានអាយុជិត ៧០ឆ្នាំហើយ ប៉ុន្តែលោក Hang A So នៅតែមានសុខភាពល្អមាំមួន និងរហ័សរហួន។ នាំពួកយើងទៅទស្សនាសួនចំការដើមឈើហូបផ្លែលើផ្ទៃដីជាងដប់ហិកតា... បុរសជនជាតិ Mong ដោយមានរាងកាយខ្ពស់ ស្បែកពណ៌ដាំដែងរូបនេះ បានចែករំលែកយ៉ាងរីករាយអំពីចំការដើមឈើហូបផ្លែរបស់ក្រុមគ្រួសារនិងដំណើររួចផុតពីភាពក្រីក្រដ៏វែងឆ្ងាយរបស់ខ្លួន។

"ភូមិបុព្វកាល" Hang Tau, Moc Chau

យុគសម័យ - គ្មានភ្លើង គ្មានសញ្ញា គ្មានអ៊ីនធឺណិត... Hang Tau, Moc Chau, Son La ត្រូវបានគេនិយាយលេងសើចថា "ភូមិបុព្វកាល" ដោយអ្នកចូលចិត្តធ្វើដំណើរ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - កូរ៉េខាងត្បូង ឆ្ពោះទៅកាន់គោលដៅពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក
ប្រកាសការកែសម្រួលផែនការមេកសាងតំបន់ទេសចរណ៍ជាតិ Moc Chau
ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន
វៀតណាម និង កូរ៉េខាងត្បូង ខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០
ដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ