Trending now

ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន

16:20 | 23/04/2026 ឌឹកអាញ់

យុគសម័យ - ភ្ញៀវទេសចរ Gen Z នៅ វៀតណាម កំពុងមាននិន្នាការជ្រើសរើសការធ្វើដំណើររយៈពេលខ្លី ជាមួយនឹងភាពញឹកញាប់កាន់តែច្រើនឡើង នេះបើយោងតាមការវិភាគរបស់ផ្លែតហ្វមទេសចរណ៍ឌីជីថល Agoda។ ក្រុមភ្ញៀវទេសចរនេះ ឱ្យតម្លៃខ្ពស់លើភាពបត់បែន ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការស្វែងយល់នូវបទពិសោធន៍ថ្មីៗ។

ទីតាំងទេសចរណ៍ចំនួន ៤ នៅភាគខាងជើងដែលមានទេសភាពស្អាត និងមិនសូវអ៊ូអរក្នុងឱកាសឈប់សម្រាកថ្ងៃទី ៣០ មេសា - ១ ឧសភា ខេត្ត ក្រុងនានាបាន​ទទួលស្វាគមន៍​ក្រុមភ្ញៀវ​ទេសចរ​ជាច្រើន​ក្នុងឱកាស​បុណ្យ​សែនខួបស្ដេច Hung
ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន
ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន

យោងតាមការស្ទង់មតិភ្ញៀវទេសចរអាស៊ីក្នុងរបាយការណ៍ទស្សនវិស័យទេសចរណ៍ឆ្នាំ ២០២៦ របស់ Agoda នៅ វៀតណាម ភ្ញៀវទេសចរ Gen Z (អ្នកដែលកើតក្នុងចន្លោះឆ្នាំ ១៩៩៧ ដល់ ២០១២) មាននិន្នាការរៀបចំផែនការដើរកម្សាន្តតាមលក្ខណៈវិនិច្ឆ័យ “ដើរច្រើនដង តែរយៈពេលខ្លី”។ ជាងបីភាគបួននៃភ្ញៀវទេសចរដែលបានចូលរួមក្នុងការស្ទង់មតិ (៨១%) បានឱ្យដឹងថា ពួកគេមានគម្រោងធ្វើដំណើរយ៉ាងហោចណាស់ ៦ ដងក្នុងឆ្នាំបន្ទាប់ ហើយជិត ៨០% ជ្រើសរើសរយៈពេលស្នាក់នៅតិចជាងមួយសប្តាហ៍។ ការផ្លាស់ប្តូរនេះបង្ហាញថា Gen Z កំពុងឆ្ពោះទៅរកការធ្វើដំណើរខ្លីៗដែលងាយស្រួលអនុវត្ត និងធ្វើឡើងវិញ ដែលសមស្របសម្រាប់ការរៀបចំឆ្លាស់គ្នាជាមួយកាលវិភាគការងារ ការសិក្សា និងជីវភាពរស់នៅផ្ទាល់ខ្លួន។

មិនត្រឹមតែនៅ វៀតណាម ប៉ុណ្ណោះទេ ទីផ្សារផ្សេងទៀតដូចជា ឥណ្ឌា និង ថៃ ក៏បានឃើញការកើនឡើងនៃភាពញឹកញាប់នៃការដើរកម្សាន្តផងដែរ ដែលបង្ហាញថាទេសចរណ៍កំពុងត្រូវបាន “ធ្វើឱ្យក្លាយជាធម្មតា” ដោយក្លាយជាសកម្មភាពដែលត្រូវបានបញ្ចូលក្នុងចង្វាក់រស់នៅប្រចាំថ្ងៃ ជំនួសឱ្យការផ្តោតតែលើរដូវកាលមមាញឹកបំផុត។

លោក Vu Ngoc Lam - នាយកប្រចាំប្រទេស Agoda នៅ វៀតណាម បានលើកឡើងថា៖ “សព្វថ្ងៃនេះ យុវវ័យកំពុងកំណត់និយមន័យឡើងវិញនូវរបៀបមើលឃើញពីទេសចរណ៍ នៅពេលពួកគេម្ចាស់ការស្វែងរកនូវដំណើរដែលកាន់តែមានភាពបត់បែន យកបទពិសោធន៍ជាមជ្ឈមណ្ឌល និងមានភាពញឹកញាប់ជាងមុន។ សម្រាប់ពួកគេ រាល់ការធ្វើដំណើរឥឡូវនេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកទៀតទេ ប៉ុន្តែវាត្រូវបានបញ្ចូលដោយធម្មជាតិទៅក្នុងចង្វាក់ជីវិតប្រចាំថ្ងៃ”។

ការចំណាយដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់និន្នាការទេសចរណ៍របស់ភ្ញៀវទេសចរវ័យក្មេង។ តាមការស្ទង់មតិ ថវិកានៅតែជាកត្តាសំខាន់ ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ Gen Z វៀតណាម (៥៥%) ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងកម្រិតរួមនៃក្រុមអាយុផ្សេងទៀត (៥៨%)។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមានរហូតដល់ ៤៩% នៃភ្ញៀវទេសចរ Gen Z កំពុងពិចារណាជ្រើសរើសគោលដៅទេសចរណ៍ដែលមិនសូវមានគេស្គាល់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការចំណាយ ដែលឆ្លុះបញ្ចាំងពីការគិតចូលចិត្តស្វែងរកបទពិសោធន៍ថ្មីៗរបស់ក្រុមភ្ញៀវនេះ។

ក្រៅពីនេះ Gen Z វៀតណាម ចាប់អារម្មណ៍លើ “បទពិសោធន៍អ្វី” ជាង “ទៅទីណា” នៅពេលរៀបចំផែនការដើរកម្សាន្ត។ ៤៨% នៃភ្ញៀវទេសចរ វៀតណាម ដែលចូលរួមក្នុងការស្ទង់មតិបានឱ្យដឹងថា គោលបំណងនៃដំណើរកម្សាន្តរបស់ពួកគេគឺដើម្បីស្វែងយល់ពីវប្បធម៌ និងបទពិសោធន៍អាហារ (៤២%)។ ទន្ទឹមនឹងនោះ ការសម្រាកលំហែកាយនៅតែដើរតួនាទីយ៉ាងសំខាន់ នៅពេលដែលមានរហូតដល់ ៥៨% នៃ Gen Z បញ្ចូលសកម្មភាពសម្រាកលំហែក្នុងផែនការទេសចរណ៍។

និន្នាការមួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ វៀតណាម គឺទេសចរណ៍ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍។ ២១% រៀបចំផែនការដើរកម្សាន្តគ្រាន់តែដើម្បីចូលរួមការប្រគំតន្ត្រី ពិធីបុណ្យ ឬព្រឹត្តិការណ៍កីឡា។ នេះឆ្លុះបញ្ចាំងពីការរីកចម្រើននៃ “វប្បធម៌តារាក្នុងដួងចិត្ត” ដែលអ្នកគាំទ្រត្រៀមខ្លួនធ្វើដំណើរទៅឆ្ងាយដើម្បីបានឃើញសិល្បករ មនុស្សល្បីល្បាញ ឬក្រុមកីឡាដែលខ្លួនចូលចិត្តដោយផ្ទាល់។ អាស្រ័យហេតុនេះ ទេសចរណ៍បានក្លាយជាមធ្យោបាយដើម្បីឱ្យពួកគេភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចំណូលចិត្ត និងសហគមន៍របស់ពួកគេ។

និន្នាការនេះបង្ហាញថា យុវវ័យកំពុងចូលទៅជិតទេសចរណ៍កាន់តែមានគោលដៅច្បាស់លាស់ ដោយរាល់ការធ្វើដំណើរទាំងអស់គឺសុទ្ធតែដើម្បីអនុវត្តនូវសកម្មភាពបទពិសោធន៍ដែលបានកំណត់ទុកជាមុន។ ចាប់ពីការស្វែងរកនូវចំណុចប៉ះទង្គិចវប្បធម៌ដ៏ស៊ីជម្រៅ ការសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យដ៏រស់រវើក រហូតដល់តម្រូវការ “បង្កើតថ្មី” នូវខ្លួនឯង Gen Z តែងតែដឹងច្បាស់ថាពួកគេត្រូវការអ្វីសម្រាប់រាល់ការធ្វើដំណើរ។ តាមនោះ ការដែលភ្ញៀវទេសចរជ្រើសរើសគោលដៅណាមួយ នឹងអាស្រ័យលើកម្រិតដែលកន្លែងនោះឆ្លើយតបនឹងតម្រូវការបទពិសោធន៍ដែលពួកគេបានកំណត់ទុក៕

និន្នាការទេសចរណ៍ពិភពលោកឆ្នាំ ២០២៦៖ Mui Ne របស់ វៀតណាម ក្លាយជាចំណុចដៅដែលមិនអាចរំលងបាន និន្នាការទេសចរណ៍ពិភពលោកឆ្នាំ ២០២៦៖ Mui Ne របស់ វៀតណាម ក្លាយជាចំណុចដៅដែលមិនអាចរំលងបាន

យុគសម័យ - តំបន់ Mui Ne របស់ប្រទេស វៀតណាម កំពុងលេចធ្លោឡើងជាចំណុចដៅមួយក្នុងចំណោមចំណុចដៅដែលគួរឱ្យកត់សម្គាល់បំផុតនៅលើសកលលោកក្នុងឆ្នាំ ២០២៦ នៅពេលដែលនិន្នាការទេសចរណ៍អន្តរជាតិ កាន់តែឆ្ពោះទៅរកបទពិសោធន៍ប្លែកៗ ធម្មជាតិដើម និងបណ្តាចំណុចដៅតំបន់ឆ្នេរដែលកំពុងលេចធ្លោថ្មីៗ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីអាមេរិក Travel and Tour World (TTW) ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។

វៀតណាម ទាក់ទាញភ្ញៀវទេសចរ ឥណ្ឌា ខ្លាំងបំផុតចំពេលមានការប្រែប្រួលនៅមជ្ឈិមបូព៌ា វៀតណាម ទាក់ទាញភ្ញៀវទេសចរ ឥណ្ឌា ខ្លាំងបំផុតចំពេលមានការប្រែប្រួលនៅមជ្ឈិមបូព៌ា

យុគសម័យ - ជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យរអាក់រអួលដល់ខ្សែហោះហើរបែបប្រពៃណី ដែលធ្វើឱ្យភ្ញៀវទេសចរ ឥណ្ឌា ផ្លាស់ប្តូរទិសដៅយ៉ាងខ្លាំងក្លាមកកាន់អាស៊ីអាគ្នេយ៍វិញ។ ក្នុងនោះ វៀតណាម នាំមុខគេលើកម្រិតកំណើននៃការកក់សំបុត្រអន្តរជាតិ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន
វៀតណាម និង កូរ៉េខាងត្បូង ខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០
ដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ
ពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយរវាង វៀតណាម និង កូរ៉េខាងត្បូង
សង្កាត់ Phu Loi (ក្រុង Can Tho) បង្កើនល្បឿនបំប្លែងឌីជីថលពីថ្នាក់មូលដ្ឋាន