Trending now

ខេត្ត ក្រុងនានាបាន​ទទួលស្វាគមន៍​ក្រុមភ្ញៀវ​ទេសចរ​ជាច្រើន​ក្នុងឱកាស​បុណ្យ​សែនខួបស្ដេច Hung

23:08 | 12/04/2022

បរិមាណភ្ញៀវទេសចរណ៍ជាច្រើនបានអញ្ជើញទៅទស្សនាគោលដៅដ៏ល្បីឈ្មោះជាច្រើននៅខេត្ត Quang Ninh ដូចជា Co To, Yen Tu, Cua Ong ជាពិសេសគឺឈូងសមុទ្រ Ha Long ដែលមានភ្ញៀវទេសចរណ៍ប្រមាណ ២៥ ពាន់នាក់មកទស្សនាក្នុងរយៈពេល ៣ ថ្ងៃឈប់សម្រាក។

លក្ខណៈពិសេសនៃពិធីក្បួនដង្ហែអាសនៈស្តេច Hung លក្ខណៈពិសេសនៃពិធីក្បួនដង្ហែអាសនៈស្តេច Hung
គោលដៅប្រវត្តិសាស្ត្រកំពូលទាំង ៥ សម្រាប់អ្នកទេសចរដើម្បីទទួលយកបទពិសោធន៍នៃពិធីបុណ្យខួបស្តេច Hung គោលដៅប្រវត្តិសាស្ត្រកំពូលទាំង ៥ សម្រាប់អ្នកទេសចរដើម្បីទទួលយកបទពិសោធន៍នៃពិធីបុណ្យខួបស្តេច Hung
ភ្ញៀវទេសចរចូលរួមដំណើរកម្សាន្ត (រូបថត៖ La Nghia Hieu/ thanhnien.vn)
ភ្ញៀវទេសចរចូលរួមដំណើរកម្សាន្ត.

ថ្ងៃឈប់សម្រាកបុណ្យសែនខួបស្ដេច Hung (ថ្ងៃទី ១០ ខែ ៣ តាមច័ន្ទគតិត្រូវនឹងថ្ងៃទី ១០ ខែមេសា) ចំនឹងឱកាសចុងសប្តាហ៍បានជួយខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១៥ ម៉ឺននាក់ ពោលគឺច្រើនបំផុតតាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ មក។ បរិមាណភ្ញៀវទេសចរណ៍ជាច្រើនបានអញ្ជើញទៅទស្សនាគោលដៅដ៏ល្បីឈ្មោះជាច្រើននៅខេត្ត Quang Ninh ដូចជា Co To, Yen Tu, Cua Ong ជាពិសេសគឺឈូងសមុទ្រ Ha Long ដែលមានភ្ញៀវទេសចរណ៍ប្រមាណ ២៥ ពាន់នាក់មកទស្សនាក្នុងរយៈពេល ៣ ថ្ងៃឈប់សម្រាក។

ក្នុងឱកាសនេះ ខេត្ត Thua Thien Hue បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៣ ម៉ឺននាក់មកទស្សនា ហើយភ្ញៀវទេសចរណ៍ដែលបានស្នាក់នៅទីនេះមានចំនួន ២ ម៉ឺននាក់។ សហគ្រាសទេសចរណ៍ក៏បានផ្ដល់ផលិតផលទេសចរណ៍ថ្មីដូចជា៖ ដំណើរកម្សាន្តគយគន់ ព្រះអាទិត្យអស្តង្គតនៅលើទន្លេ Huong តាមរយៈការជិះកប៉ាល់ទេសចរណ៍ជាដើម។

ចំណែកឯស្រុក Moc Chau ខេត្ត Son La បានទទួលស្វាគមន៍ភ្ញៀវទេសចរជិត ១៤ ពាន់នាក់។ មណ្ឌល និងគោលដៅទេសចរណ៍ជាច្រើនរបស់ស្រុក Moc Chau បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករដូចជា៖ មណ្ឌលសម្រាកលំហែកាយ និងលេងកំសន្តប្រណិតព្រៃស្រល់ភូមិ Ang Happy Land Moc Chau និង Homestay ជាដើមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន
វៀតណាម និង កូរ៉េខាងត្បូង ខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០
ដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ
ពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយរវាង វៀតណាម និង កូរ៉េខាងត្បូង
សង្កាត់ Phu Loi (ក្រុង Can Tho) បង្កើនល្បឿនបំប្លែងឌីជីថលពីថ្នាក់មូលដ្ឋាន