ការចែករំលែករបស់អតីតយុទ្ធជនរុស្ស៊ីអំពីទិវាវៀតណាមបង្រួបបង្រួមជាតិ

08:09 | 02/05/2021 ហេង វុធ្ធី

អតីតយុទ្ធជនរុស្ស៊ីទាំងអស់បានសម្តែងការសប្បាយរីករាយចំពោះជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាមនិងមិនភ្លេចរំលឹកពីតួនាទីរបស់លោកប្រធានហូជីមិញក្នុងសង្គ្រាមដ៏យូរអង្វែងនេះឡើយ។

ធ្វើដំណើរកំសាន្តទេសចរណ៍តាមច្រាំងទន្លេ Vam Co Tay (ខេត្ត Long  An - វៀតណាម) ធ្វើដំណើរកំសាន្តទេសចរណ៍តាមច្រាំងទន្លេ Vam Co Tay (ខេត្ត Long An - វៀតណាម)
សេដ្ឋកិច្ចរបស់វៀតណាមរីកចម្រើនយ៉ាងខ្លាំងដោយសារភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ សេដ្ឋកិច្ចរបស់វៀតណាមរីកចម្រើនយ៉ាងខ្លាំងដោយសារភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩
ការចែករំលែករបស់អតីតយុទ្ធជនរុស្ស៊ីអំពីទិវាវៀតណាមបង្រួបបង្រួមជាតិ
ការចែករំលែករបស់អតីតយុទ្ធជនរុស្ស៊ីអំពីទិវាវៀតណាមបង្រួបបង្រួមជាតិ

ក្នុងឱកាសរំលឹកខួបលើកទី ៤៦ នៃទិវារំដោះភាគខាងត្បូងទាំងស្រុងនិងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២១) អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅរុស្ស៊ីមានបទសម្ភាសន៍ជាមួយអតីតអ្នកជំនាញយោធារុស្ស៊ីក្នុងសម័យសង្គ្រាមវៀតណាម។ អតីតយុទ្ធជនរុស្ស៊ីទាំងអស់បានសម្តែងការរីករាយចំពោះជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាមនិងមិនភ្លេចរំលឹកពីតួនាទីរបស់លោកប្រធានហូជីមិញក្នុងសង្គ្រាមដ៏យូរអង្វែងនេះឡើយ។

លោក Nikolai Kolesnik ប្រធានសមាគមអតីតយុទ្ធជនរុស្ស៊ីដែលធ្លាប់ធ្វើការនៅវៀតណាមបានអះអាងថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ របស់កងកម្លាំងប្រដាប់អាវុធវៀតណាមគឺជាជ័យជំនះជាប្រវត្តិសាស្ត្រ ជួយវៀតណាមបង្រួបបង្រួមប្រទេសជាតិ ហើយលោកក៏បានបង្ហាញមោទនភាពដែលសហភាពសូវៀតបានជួយវៀតណាមឱ្យទទួលបានជោគជ័យនេះ។

ឧត្តមសេនីយ៍ទោ Anatoly Pozdeev អនុប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាមបានចាត់ទុកថា ប្រទេសទាំងពីរវៀតណាម - រុស្ស៊ីមានភាពស្រដៀងគ្នាច្រើនហើយថ្ងៃជ័យជំនះរបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើងក្នុងអំឡុងពេលជិតគ្នាដែរ។ យោងតាមវរសេនីយ៍ឯក Alexey Skreblyukov ប្រធានសមាគមអតីតយុទ្ធជន Saint Petersburg ដែលធ្លាប់ធ្វើការនៅវៀតណាម ជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម “គ្មានពាក្យណាដែលអាចពិពណ៌នាបានឡើយ”។ លោកវរសេនីយ៍ឯក Skreblyukov បានមានប្រសាសន៍ថា អតីតយុទ្ធជនទាំងអស់ដែលបានចូលរួមក្នុងសង្គ្រាមវៀតណាមកំពុងទន្ទឹងរង់ចាំឱកាសវិលត្រឡប់មកទស្សនាប្រទេសដែលពួកគេចាត់ទុកថាជាស្រុកកំណើតទី ២ របស់ខ្លួន គឺសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន