អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមរៀបចំកិច្ចប្រជុំស្តីពីគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម

08:09 | 02/05/2021 ហេង វុធ្ធី

យោងតាមប្រធានទីភ្នាក់ងារសកម្មភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិរូបនេះ វៀតណាមគឺជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកមីន ដូច្នេះវៀតណាមមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយសហគមន៍អន្តរជាតិ។

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំលេចធ្លោក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំលេចធ្លោក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការដ៏ល្អប្រសើររបស់វៀតណាមក្នងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19) ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការដ៏ល្អប្រសើររបស់វៀតណាមក្នងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19)
អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមរៀបចំកិច្ចប្រជុំស្តីពីគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម
រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាបើកថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ “ជំនះនូវផលវិបាកនៃគ្រាប់បែកមីននិងការថែរក្សាសន្តិភាពប្រកបដោយចីរភាព៖ការពង្រឹងភាពស្អិតរមួតដើម្បីប្រសិទ្ធ ភាពថែមទៀត” (រូបថត៖ TTXVN)

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអង្គការសហប្រជាជាតិបានជួបសម្ភាសប្រធាន ទីភ្នាក់ងារសកម្មភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិ (UNMAS) លោកស្រី Ilene Cohn និងប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍អៀរឡង់ប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Geraldine Byrne Nason នាឱកាស វៀតណាមបញ្ចប់ដំណែងប្រធាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខែមេសាឆ្នាំ ២០២១។

យោងតាមលោកស្រី Ilene Cohn វៀតណាមបានរៀបចំសម័យប្រជុំស្តីពីគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាមនៅវេលាត្រឹមត្រូវណាស់។ ក្នុងបរិបទដែលការគំរាមកំហែងពីគ្រាប់មីននៅតែមាន ហើយនៅតែបន្តគំរាមកំហែងដល់ប្រជាជននៅជុំវិញពិភពលោក លោកស្រី Ilene Cohn បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខគួរតែផ្តល់អាទិភាពដល់បញ្ហានេះនៅក្នុងរបៀបវារៈ។ យោងតាមប្រធានទីភ្នាក់ងារសកម្ម ភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិរូបនេះ វៀតណាមគឺជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកមីន ដូច្នេះវៀតណាមមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយសហគមន៍អន្តរជាតិ។

ដោយលើកឡើងពីបញ្ហានេះ ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់អៀរ ឡង់ប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោកស្រី Geraldine Byrne Nason បានសង្កត់ធ្ងន់ថាបញ្ហាគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម មិនត្រឹមតែជារឿងរ៉ាវពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវានៅតែមានសព្វថ្ងៃនេះនៅជុំវិញពិភពលោក។ ដូច្នេះសម័យប្រជុំស្តីអំពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម ដែលត្រូវបានលើកឡើងដោយវៀតណាម “បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលពិភពលោកទាំងមូលកំពុងប្រឈម”។ យោងតាមលោកស្រី Geraldine Byrne Nason អៀរឡង់មានទំនាក់ទំនងការទូតជាមួយវៀតណាមរយៈពេល ២៥ ឆ្នាំ ហើយតែងតែគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហាមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកបន្ទាប់ពីសង្គ្រាម៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន