ការខ្វល់ខ្វាយចំពោះភារកិច្ចស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

09:10 | 23/04/2021

មកកាន់ “ទីស្នាក់ការ” នៃក្រុម K51 (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) ស្របពេលដែលកម្មាភិបាល និងសមាជិកនៃក្រុម K51 កំពុងរៀនភាសាខ្មែរ។ យើងខ្ញុំបានដឹងថា អង្គភាពកំពុងត្រៀមរៀបចំការងារគ្រប់យ៉ាងសម្រាប់ការទៅបំពេញភារកិច្ចនៅខេត្ដមណ្ឌលគីរី ក្រោយពីគ្រប់គ្រងបានជំងឺរាតត្បាត Covid-19 ហើយនិងព្រំដែនបើកដំណើរឡើងវិញ។ ដោយសារការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 បានជាឆ្នាំនេះ ក្រុម K51 មិនអាចទៅកាន់ប្រទេសមិត្ដកម្ពុជាដើម្បីបំពេញភារកិច្ចបានឡើយ។

ខេត្ត Binh Phuoc បានរកឃើញនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន  ២២ អដ្ឋិធាតុ នៅឃុំជាប់ព្រំដែនកម្ពុជា ខេត្ត Binh Phuoc បានរកឃើញនិងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២២ អដ្ឋិធាតុ នៅឃុំជាប់ព្រំដែនកម្ពុជា
ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី នៅប្រទេសកម្ពុជា ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី នៅប្រទេសកម្ពុជា
ការខ្វល់ខ្វាយចំពោះភារកិច្ចស្វែងរកអដ្ឋិធាតុយុទ្ធជនពលី
កម្មាភិបាលក្រុម K51 ស្វែងរកកន្លែងដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ដមណ្ឌលគីរី

លោកវរសេនីយឯកបំរុង Trinh Ngoc Kiem ប្រធានក្រុម K51 បានចែករំលែកជាមួយយើងខ្ញុំថា ឆ្នាំនេះអង្គភាពមិនអាចទៅបំពេញភារកិច្ចនៅកម្ពុជាបានឡើយ ដូច្នេះបងប្អូនក្នុងក្រុមមានការខ្វល់ខ្វាយជាខ្លាំង។ ត្បិតថាព័ត៌មានដែលទាក់ទងនឹងអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាត្រូវបានប្រជាជន និងគណៈកម្មាធិការខេត្ដមណ្ឌលគីរី ក៏ដូចជាមន្ត្រីកម្ពុជា ផ្ញើមកអង្គភាពបានយូរហើយ។ ប្រសិនបើមិនកំណត់អត្ដសញ្ញាណ និង​រុករកឲ្យបានឆាប់នោះ អាចនិងអាកាសធាតុ ឬ មនុស្សធ្វើឲ្យបាត់បង់សញ្ញាសំគាល់។

ផ្ដើមចេញពីការខ្វល់ខ្វាយខាងលើនេះ ក្រុម K51 បានត្រៀមរៀបចំគ្រប់យ៉ាងដើម្បីត្រៀមខ្លួនទៅកាន់ប្រទេសមិត្ដកម្ពុជាដើម្បីបំពេញភារកិច្ចដូចជា រៀនភាសាខ្មែរ ស្វែងយល់ទំនៀមទម្លាប់របស់ជនជាតិទាំង ១៥ នៅខេត្តមណ្ឌលគីរី; រៀនរបៀបប្រើផែនទី; ស្រាវជ្រាវស្វែងយល់វិធីសាស្ត្រថ្មីៗឲ្យមានប្រសិទ្ធភាព។

យើងខ្ញុំបានដឹងថា ចាប់ពីដើមឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ក្រុម K51 បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីចុះសិក្សាស្រាវជ្រាវ និងស្វែងយល់ព័ត៌មានជិត ២០០ កន្លែង ហើយបានប្រមូលអដ្ឋិធាតុ ១០ នាក់នៅខេត្ត Dak Lak៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព