វៀតណាមពង្រឹងថែមទៀតទំនាក់ទំនងការទូតរជាមួយចិន ឥណ្ឌានិងម៉ារ៉ុក

19:06 | 17/04/2021 ហេង វុធ្ធី

នៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាព រក្សារាល់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ជាប្រចាំ សម្របសម្រួលរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២២ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ - ការពារជាតិ រួមទាំងខិតខំសម្រេចគោលដៅពាណិជ្ជកម្មឱ្យបាន ១៥ ពាន់លានដុល្លារអាមេរិក។ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា ក៏ដូចជា គាំទ្រគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់ឥណ្ឌាលើបញ្ហាសមុទ្រខាងកើត និងបានកោតសរសើរលើតួនាទីរបស់ឥណ្ឌានៅឯវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងភាពជាដៃគូអាស៊ាន - ឥណ្ឌារួមទាំងក្នុងអង្គការសហប្រជាជាតិ។

អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត
ទីក្រុងហូជីមិញនិងដៃគូបរទេសជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ទីក្រុងហូជីមិញនិងដៃគូបរទេសជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា
វៀតណាមពង្រឹងថែមទៀតទំនាក់ទំនងការទូតរជាមួយចិន ឥណ្ឌានិងម៉ារ៉ុក
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son

នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។ នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា ការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ត្រូវបានវៀតណាមកំណត់ថាជាអាទិភាពចម្បងក្នុងចំណោមអាទិភាពនៃគោលនយោបាយការបរទេសរបស់វៀតណាម។ ចំណែកឯទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi បានអះអាងថា បក្សនិងរដ្ឋាភិបាលចិនតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព បន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតខ្ពស់និងគ្រប់ជាន់ថ្នាក់ ជាពិសេស នាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគឆ្ពោះទៅរកកំណើនគួរឱ្យកត់ សម្គាល់និងមានតម្លាភាព ក៏ដូចជា រក្សាការផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ផ្លាស់ប្តូរមតិលើបញ្ហាសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់តួនាទីនៃយន្តការចរចាបច្ចុប្បន្ន។ លោករដ្ឋមន្រ្តី Bui Thanh Son បានស្នើឱ្យភាគីទាំងពីរ ផ្លាស់ប្តូរនិងដោះស្រាយការខ្វែងគំនិតគ្នាក្នុងស្មារតីគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក តាមកិច្ចព្រមព្រៀងនិងការយោគយល់គ្នារវាងភាគីទាំងពីរនិងច្បាប់អន្តរជាតិ ក្នុងនោះមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយរួមជាមួយអាស៊ានសម្រេចបានវឌ្ឍនភាពវិជ្ជមានលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Nasser Bourita រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិកនិងម៉ារ៉ុកនៅបរទេស រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយម៉ារ៉ុក។ លោករដ្ឋមន្រ្តី Nasser Bourita បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រដល់វៀតណាមក្នុងការបង្កើតភាពជាដៃគូជាមួយសហភាពអាហ្រ្វិក (AU) ព្រមទាំងចាត់ទុកវៀតណាម ជាច្រកផ្លូវសម្រាប់ម៉ារ៉ុកបើកទូលាយទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ីផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ