ពិធីប្រគឡ់ម៉ាស់ពេទ្យនិងទឹកអាកុលដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង

15:08 | 05/04/2021 ឌីណា

យុគសម័យ - នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ស្រុក Ben Cau ខេត្ត Tay Ninh សម្ព័ន្ធយុវជនកុម្មុយនិស្តវៀតណាម ខេត្ត Tay Ninh បានរៀបចំពិធីប្រគល់​សម្ភារៈពេទ្យ​ជូនដល់សហភាព​សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរឿង។

ប្រទេសវៀតណាមផ្តល់ជំនួយថវិកាដល់ប្រទេសកម្ពុជាចំនួន ២០ ម៉ឺនដុល្លារដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសវៀតណាមផ្តល់ជំនួយថវិកាដល់ប្រទេសកម្ពុជាចំនួន ២០ ម៉ឺនដុល្លារដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្តដុងថាប (Dong Thap) បរិច្ចាគគ្រឿងបរិក្ខារពេទ្យដល់ស្នងការនគរបាលខេត្តព្រៃវេងប្រទេសកម្ពុជា ខេត្តដុងថាប (Dong Thap) បរិច្ចាគគ្រឿងបរិក្ខារពេទ្យដល់ស្នងការនគរបាលខេត្តព្រៃវេងប្រទេសកម្ពុជា

នៅទីនេះសម្ព័ន្ធយុវជនវៀតណាមខេត្ត Tay Ninh បានប្រគល់ ម៉ាស់ពេទ្យចំនួន ២០.០០០ និងទឹកលាងដៃសម្លាប់​មេរោគ ចំនួន ១០០០ ដប ​ជូនដល់ ​លោក តូច ប៉ូលីវ៉ា អភិបាលរង​ខេត្តស្វាយរៀង អនុប្រធានសហភាពសហព័ន្ធ​យុវជន​ខេត្តស្វាយរៀង ដើម្បីគាំទ្រខេត្តក្នុង ការការពារ​និងទប់ស្កាត់​នឹង​ជំងឺកូវីដ ១៩ ។

ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនវៀតណាមខេត្ត​ Tay Ninh និងសមាគមសហគ្រិនវ័យក្មេងក៏បានជូនអំណោយអបអរសាទរដល់សហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង ក្នុង​ឱកាស​នៃពិធីបុណ្យចូលឆ្នាំខប្រពៃណីខ្មែរ។ ​

ពិធីប្រគឡ់ម៉ាស់ពេទ្យនិងទឹកអាកុលដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង
ពិធីប្រគឡ់ម៉ាស់ពេទ្យនិងទឹក​អាកុលជូន​ដល់​សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ (រូបថត៖ Website សម្ព័ន្ធយុវជន​ទីក្រុង Ho Chi Minh)

នេះជាកម្មភាពសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈយោគយល់គ្នារវាងសម្ព័ន្ធយុវជន វៀតណាម ខេត្តTay Ninh និងសហភាពសហព័ន្ធ​យុវជនខេត្តស្វាយរៀង​ តាមកម្មវិធី“ តំបន់ព្រំដែន នាខែមីនា” ដោយមាន​សកម្មភាព​ គាំទ្រការការពារនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩ និង​អបអរសាទរ​ចំពោះ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ។

បានឲ្យដឹងថា នៅខែមេសា ឆ្នាំ ២០២០ គណៈកម្មាធិការ​ប្រជាជនខេត្ត Tay Ninh និងថ្នាក់ដឹកនាំនគរបាល​ យោធា គយ កងទ័ពការពារព្រំដែន​ មន្ទីរការបរទេស​ខេត្ត និងមន្ទីរ​សុខាភិបាលខេត្ត Tay Ninh បានប្រគល់ខេត្តជាប់ព្រំដែន នៃព្រះរាជាណាចក្រកម្ពុជានូវគ្រឿងបរិក្ខាពេទ្យ និងសម្ភារៈពេទ្យ រួមមាន៖ ម៉ាស់ពេទ្យចំនួន ១២០០០០ ទឹក​លាងដៃសម្លាប់មេរោគចំណុះ ៥០០ មីលីលីត ចំនួន ៩៦០​ដប ដើម្បីគាំទ្រដល់អាជ្ញាធរនិងប្រជាជននៃប្រទេសកម្ពុជា​ ​ក្នុងការការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន