ដាក់ជូនរដ្ឋសភាបញ្ចប់អាណត្តិកាន់តំណែងជានាយករដ្ឋមន្ត្រី Nguyen Xuan Phuc ដើម្បីបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានរដ្ឋវៀតណាម

08:41 | 02/04/2021 ហេង វុធ្ធី

យុគសម័យ - នារសៀលថ្ងៃទី ១ ខែមេសា ក្នុងសម័យប្រជុំពេញអង្គនៅសាលប្រជុំរដ្ឋសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានដាក់ជូនរដ្ឋសភាដើម្បីបញ្ចប់មុខដំណែងជានាយករដ្ឋមន្ត្រីរបស់លោក Nguyen Xuan Phuc ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញណែនាំនិងសម្រេចចិត្តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញណែនាំនិងសម្រេចចិត្តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ រដ្ឋាភិបាលបានលះបង់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន នាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ រដ្ឋាភិបាលបានលះបង់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន
ដាក់ជូនរដ្ឋសភាបញ្ចប់អាណត្តិកាន់តំណែងជានាយករដ្ឋមន្ត្រី Nguyen Xuan Phuc ដើម្បីបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានរដ្ឋវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

នារសៀលថ្ងៃទី ១ ខែមេសា ក្នុងសម័យប្រជុំពេញអង្គនៅសាលប្រជុំរដ្ឋសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានដាក់ជូនរដ្ឋសភាដើម្បីបញ្ចប់មុខដំណែងជានាយករដ្ឋមន្ត្រីរបស់លោក Nguyen Xuan Phuc ។ បន្ទាប់មកសមាជិករដ្ឋសភាពិភាក្សាគ្នាអំពីការបញ្ចប់មុខដំណែងនាយករដ្ឋមន្រ្តីផងដែរ។ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងត្រូវបានណែនាំដើម្បីឲ្យរដ្ឋសភាជ្រើសតាំងធ្វើជាប្រធានរដ្ឋផងដែរ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរាយការណ៍ជូនរដ្ឋសភាអំពីលទ្ធផលនៃកិច្ចពិភាក្សាទទួលយកមតិយោបល់របស់សមាជិកសភាស្ដីពីគម្រោងរៀបចំកម្មាភិបាល ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភាមួយចំនួន។ កម្មាភិបាលដែលត្រូវបានឧទ្ទេសនាម ចូលកាន់តំណែងនេះរួមមាន លោក Tran Thanh Man - សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Khac Dinh សមាជិកមជ្ឈឹមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa និងលោក Nguyen Duc Hai សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិងថវិការដ្ឋសភា។

សមាជិកសភាបានធ្វើការពិភាក្សា បោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជន មុនពេលបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតក៏ត្រូវបានប្រកាសនៅពេលព្រឹក។

នារសៀលថ្ងៃដដែលប្រធានរដ្ឋលោក Nguyen Phu Trong ដាក់ជូនរដ្ឋសភាលើការបញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រី ចំពោះលោក Nguyen Xuan Phuc។ នៅថ្ងៃធ្វើការនេះសមាជិកសភាបានធ្វើការពិភាក្សាអំពីរបាយការណ៍ការងារសម្រាប់អាណត្តិ ២០១៦- ២០២១ របស់ សវនកម្មរដ្ឋផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន