គោលដៅប្រកបដោយមហិច្ឆតាក្នុងយុទ្ធសាស្រ្តថ្មីរបស់វៀតណាមស្ដីពីបដិបត្តន៍ឧស្សាហកម្ម ៤.០

23:06 | 19/02/2021

ក្នុងអត្ថបទដែលចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក(mzv.cz) នាពេលថ្មីៗនេះ លោក David Jarkulisch អ្នកការទូតនៃស្ថានទូតឆែកប្រចាំទីក្រុងហាណូយ បានវាយតម្លៃខ្ពស់ចំពោះគោលដៅប្រកបដោយមហិច្ឆតាដែលបានកំណត់ក្នុងយុទ្ធសាស្រ្តថ្មីរបស់វៀតណាមស្ដីពីបដិបត្តន៍ឧស្សាហកម្ម ៤.០។

លោក David Jarkulisch បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានអនុម័តយុទ្ធសាស្រ្តថ្មីមួយដើម្បីជួយសេដ្ឋកិច្ចឆ្លើយតបបានបដិវត្តន៍ឧស្សាហកម្ម ៤.០។ តាមយុទ្ធសាស្រ្តនេះ សេដ្ឋកិច្ចឌីជីថលនឹងគ្របដណ្តប់ ៣០% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣០។ ការអភិវឌ្ឍរបស់សេដ្ឋកិច្ចឌីជីថលក៏នាំមកនូវឱកាសថ្មីសម្រាប់សហគ្រាសឆែក ដែលប្រតិបត្តិលើវិស័យនេះនៅវៀតណាម។

រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមលោក David Jarkulisch បានឲ្យដឹងថា ដើម្បីទទួលបានគោលដៅរបស់យុទ្ធសាស្រ្តនេះ វៀតណាមគប្បីមានផែនការជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ត្រៀមរៀបចំធនធានមនុស្សដែលមានសមត្ថភាពល្អ។ រដ្ឋាភិបាលវៀតណាមក៏បានបញ្ជាក់ពីបច្ចេកវិទ្យាដែលត្រូវបានផ្ដល់អាទិភាព រួមមានបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាអាកាសចរណ៍និងបច្ចេកវិទ្យាយានអវកាស ការស្រាវជ្រាវនិងអភិវឌ្ឍអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ និងបច្ចេកវិទ្យាបោះពុម្ព 3D ទំនើប។ល./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត