ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (បុណ្យតេត) សម្រាប់សហគមន៍អណិកជនវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីដើម្បីអំណរឆ្នាំឆ្លូវត្រីស័កតាមប្រព័ន្ធវីដេអូ

09:08 | 09/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Pham Vinh Quang បានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសកំណើត សមិទ្ធិផលលេចធ្លោទាំងក្នុងនិងក្រៅប្រទេសរបស់វៀតណាមនៅឆ្នាំ ២០២០ និងជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោកឯកអគ្គរដ្ឋទូតក៏បានជូនពរឆ្នាំថ្មីជូនចំពោះអាណិកជនវៀតណាមទាំងមូលនៅ្រប្រទេសឥណ្ឌូនេស៊ី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Pham Vinh Quang អញ្ជើញជាអធិបតីនៃពិធីជួបជុំជាមួយសហគមន៍អាណិកជនវៀតណាមនៅឥណ្ឌូនេស៊ីក្នុងឱកាសអំណរឆ្នាំឆ្លូវត្រីស័កតាមប្រព័ន្ធវី​ដេអូ (រូបថត៖ baoquocte.vn)

នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (បុណ្យតេត) សម្រាប់សហគមន៍អណិកជនវៀតណាមដើម្បីអំណរឆ្នាំឆ្លូវត្រីស័កតាមប្រព័ន្ធវីដេអូ។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Pham Vinh Quang បានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសកំណើត សមិទ្ធិផលលេចធ្លោទាំងក្នុងនិងក្រៅប្រទេសរបស់វៀតណាមនៅឆ្នាំ ២០២០ និងជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោកឯកអគ្គរដ្ឋទូតក៏បានជូនពរឆ្នាំថ្មីជូនចំពោះអាណិកជនវៀតណាមទាំងមូលនៅ្រប្រទេសឥណ្ឌូនេស៊ី។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសហគមន៍អាណិកជនវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំកន្លងមក ដែលបានលើកកម្ពស់ស្មារតី ឆន្ទៈឈានទៅមុខនិងប្រកៀកស្មាជាមួយឥណ្ឌូនេស៊ីជំនះរាល់ការលំបាក និងបញ្ហាប្រឈមនៃជំងឺរាតត្បាត ដើម្បីរក្សាស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន និងស្តារសេដ្ឋកិច្ចឡើងវិញ។ រដ្ឋវៀតណាមតែងតែចាត់ទុកសហគមន៍អាណិកជន​​វៀតណាមនៅក្រៅប្រទេសជាផ្នែកមួយនៃមាតុភូមិ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីសង្ឃឹមថា សហគមន៍អាណិកជនវៀតណាមនៅប្រទេសឥណ្ឌូនេស៊ី នឹងគាំទ្រ ជឿទំនុកចិត្តនិងប្រកៀកស្មាជានិច្ចជាមួយប្រទេសជាតិ រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ដើម្បីសេចក្តីប្រាថ្នាសម្រាប់ប្រទេសវៀតណាមមួយដ៏រឹងមាំ និងមានកិត្យានុភាពដ៏សំខាន់លើឆាកអន្តរជាតិ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត