វៀតណាមអនុវត្តកម្មវិធីជួយឧបត្ថម្ភការអភិវឌ្ឍទីផ្សារការងារឆ្នាំ ២០៣០

09:46 | 08/02/2021

យុគសម័យ - តួរលេខពលករដែលមានជំនាញនៅក្នុងសន្ទស្សន៍ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតសកលលោក (GII) ស្ថិតក្នុងចំណោមប្រទេសជួរមុខគេនៅឆ្នាំ ២០២៥ និងស្ថិតក្នុងក្រុមប្រទេសនាំមុខគេទាំង ៥៥នៅលើពិភពលោកនាឆ្នាំ ២០៣០។

វៀតណាមអនុវត្តកម្មវិធីជួយឧបត្ថម្ភការអភិវឌ្ឍទីផ្សារការងារឆ្នាំ ២០៣០

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តចេញផ្សាយកម្មវិធីជួយឧបត្ថម្ភការអភិវឌ្ឍទីផ្សារការងារដល់ឆ្នាំ ២០៣០។

កម្មវិធីនេះមានគោលបំណងបង្កើតបុព្វបទយ៉ាងរឹងមាំសម្រាប់ការកសាង និងអភិវឌ្ឍន៍ព្រមៗគ្នានូវរាល់កត្តាទីផ្សារការងារ រួមចំណែក ក្នុងការកៀងគរ ចែកចាយ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនូវរាល់ប្រភពកម្លាំង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ផ្លាស់ប្តូររចនាសម្ព័ន្ធការងារតាមទិសទំនើប ធានាការតភ្ជាប់ទីផ្សារការងារក្នុងប្រទេស ជាមួយទីផ្សារការងាររបស់បណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។

គោលដៅជាក់លាក់គឺបង្កើនចំនួនពលករដែលមានជំនាញសមស្របតាមតម្រូវការទីផ្សារការងារ អត្រានៃការបណ្តុះបណ្តាលផ្ទាល់មានសញ្ញាប័ត្រ និងវិញ្ញាបនប័ត្រសម្រេចបាន ៣០ % នៅឆ្នាំ ២០២៥ និង សម្រេចបាន ៣៥-៤០% នៅឆ្នាំ ២០៣០ ។តួរលេខពលករដែលមានជំនាញនៅក្នុងសន្ទស្សន៍ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតសកលលោក (GII) ស្ថិតក្នុងចំណោមប្រទេសជួរមុខគេនៅឆ្នាំ ២០២៥ និងស្ថិតក្នុងក្រុមប្រទេសនាំមុខគេទាំង ៥៥នៅលើពិភពលោកនាឆ្នាំ ២០៣០ ផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត