វៀតណាម ៖ ក្នុងខែមករាឆ្នាំ២០២១ ចំនួនសហគ្រាសដែលត្រូវបានបង្កើតថ្មីកើនឡើងជិត ២២%

23:56 | 03/02/2021

យុគសម័យ - ភាគច្រើននៃវិស័យប្រតិបត្តិការដែលមានការកើនឡើងនៃចំនួនសហគ្រាសទើបតែត្រូវបានបង្កើតថ្មីគឺ៖ ការលក់ដុំ លក់រាយ ជួសជុលរថយន្តនិងម៉ូតូ; វិស័យកែច្នៃ កម្មន្តសាល សាងសង់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ការដឹកជញ្ជូន ឃ្លាំងទុកទំនិញ; សុខាភិបាលនិងសកម្មភាពផ្តល់ជំនួយសង្គមកិច្ចជាដើម។

វៀតណាម ៖ ក្នុងខែមករាឆ្នាំ២០២១ ចំនួនសហគ្រាសដែលត្រូវបានបង្កើតថ្មីកើនឡើងជិត ២២%

យោងតាមនិយលដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថាស្ថានភាពចុះបញ្ជីអាជី វកម្មនៅខែមករាឆ្នាំ ២០២១ មានភាពលេចធ្លោជាច្រើននៅពេលដែលសហគ្រាសបានចុះបញ្ជីអាជីវកម្មថ្មី ដោយបានកើនឡើងទាំងបរិមាណនិងដើមទុនចុះបញ្ជីផងដែរ។ តាមនោះ ក្នុងខែមករា ឆ្នាំ ២០២១ នៅទូទាំងប្រទេសមានសហគ្រាសទើបបង្កើតថ្មីជិត ១០,១ ពាន់ ដែលមានដើមទុនចុះបញ្ជីជាង ១៥៥ ពាន់ពាន់លានដុង ហើយចំនួនកម្មករនិយោជិកចុះបញ្ជីមានជាង ១១៦ ពាន់នាក់ ដែលបាន កើនឡើងជិត ២២% នៃចំនួនសហគ្រាសសរុប បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ។

យោងតាមវិស័យសេដ្ឋកិច្ចក្នុងខែមករាឆ្នាំ ២០២១ មានសហគ្រាសទើបបង្កើតថ្មីចំនួន ១៧៤ នៅក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទកើនឡើង ១៨,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សហគ្រាសចំនួន ២.៧៤៧ ក្នុងវិស័យឧស្សាហកម្មនិងសំណង់កើនឡើង ១៣,៨% ; ៧.១៧០ អាជីវកម្មក្នុងវិស័យសេវាកម្មកើនឡើង ២៥.៥% ។

ភាគច្រើននៃវិស័យប្រតិបត្តិការដែលមានការកើនឡើងនៃចំនួនសហគ្រាសទើបតែត្រូវបានបង្កើតថ្មីគឺ៖ ការលក់ដុំ លក់រាយ ជួសជុលរថយន្តនិងម៉ូតូ; វិស័យកែច្នៃ កម្មន្តសាល សាងសង់ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា; ការដឹកជញ្ជូន ឃ្លាំងទុកទំនិញ; សុខាភិបាលនិងសកម្មភាពផ្តល់ជំនួយសង្គមកិច្ចជាដើម៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត