ទំនិញវៀតណាមត្រូវបានដាក់លក់យ៉ាងសម្បូរបែបនៅក្នុងផ្សារទំនើបអូស្ត្រាលី

10:06 | 30/01/2021

ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ផ្សារទំនើប Woolworth មានដាក់លក់ផលិតផលដ៏វិសេសវិសាលជាច្រើនប្រភេទមកពីវៀតណាម ដូចជា កាហ្វេឆុងភ្លាមៗ ទឹកដូងដប ស្ករគ្រាប់ គ្រាប់ស្វាយចន្ទី នំបញ្ចុកស្ងួត និងសាច់ផាត់ ជាដើម។

ទំនិញវៀតណាមត្រូវបានដាក់លក់នៅក្នុងផ្សារទំនើប Woolworth ប្រទេសអូស្ត្រាលី។ (រូបថត៖ TTXVN)

ក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេត ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នេះ នៅលើធ្នើរ តាំងទំនិញនៃផ្សារទំនើប Woolworth ដែលជាផ្សារទំនើបមួយក្នុងចំណោមផ្សារ ទំនើបធំបំផុតចំនួន២របស់ប្រទេសអូស្ត្រាលីនោះ បានដាក់តាំងលក់មុខទំនិញម៉ាក យីហោវៀតណាមយ៉ាងសម្បូរបែប។ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ផ្សារទំនើប Woolworth មានដាក់លក់ផលិតផលដ៏វិសេសវិសាលជាច្រើនប្រភេទមកពីវៀតណាម ដូចជា កាហ្វេឆុងភ្លាមៗ ទឹកដូងដប ស្ករគ្រាប់ គ្រាប់ស្វាយចន្ទី នំបញ្ចុកស្ងួត និងសាច់ផាត់ ជាដើម។

ប្រធានសភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលី លោក Nguyen Phu Hoa បានឲ្យដឹងថា ទំនិញវៀត ណាមមានភាពសម្បូរបែប គុណភាពមិនចាញ់គេទេបើ ធៀបនឹងទំនិញនៃប្រទេសផ្សេងៗ ខណៈដែលតម្លៃនៅកម្រិតសមរម្យ។ ក្នុង ឱកាសបុណ្យតេតឆ្នាំនេះ សភាពាណិជ្ជកម្មវៀតណាមបានជួយគាំទ្រយ៉ាងសកម្ម ដល់កម្មវិធីពន្លឿនការលក់ទំនិញ ចំណីអាហារនៅតាមផ្សារទំនើបនានារបស់ អូស្ត្រាលី ក្នុងបំណងបម្រើបងប្អូនអាណិកជន។ នៅតាមឆាណែលសារព័ត៌មាន និងវ៉ែបសាយពាក់ព័ន្ធនានា សភា ពាណិជ្ជកម្មវៀតណាមក៏បានរៀបចំកម្ម វិធីចាប់រង្វាន់ដើម្បីទាក់ទាញអតិថិជនបន្ថែមទៀត ព្រមទាំងផ្សព្វផ្សាយផលិត ផលវៀតណាមទៅកាន់ប្រជាជនអូស្ត្រាលីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦