លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ

15:07 | 11/01/2021 (សរុបដោយវិច្ឆិកា)

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណបក្សពលករ ដែលកំពុងកាន់អំណាច ដើម្បីពង្រឹងអំណាចរបស់លោកបន្ថែមទៀត។ការបោះឆ្នោតជ្រើសតាំងលោក គីម ជុងអ៊ុន ឲ្យធ្វើជាអគ្គលេខាធិការនៃគណបក្សពលករ ធ្វើឡើងកាលពីថ្ងៃអាទិត្យ នាឱកាសនៃសមាជបក្សកាន់អំណាចមួយនេះ។

លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ ។ (រូបថត៖ ppt-news.net)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ ដែលនេះនឹងកាន់តែជួយពង្រឹង អំណាចផ្ដាច់មុខរបស់លោក នៅកូរ៉េខាងជើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការបោះឆ្នោតជ្រើសតាំងលោក គីម ជុងអ៊ុន ឲ្យធ្វើជាអគ្គលេខាធិការនៃគណបក្សពលករ ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នាឱកាសនៃសមាជបក្សកាន់អំណាចមួយនេះ។ KCNA បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សមាជបក្សពលករ បានអនុម័តយ៉ាងពេញលេញ លើសំណើដំឡើងតំណែងឱ្យលោក គីម ធ្វើជាអគ្គលេខាធិការគណបក្ស ហើយដែលនេះគឺជាតំណែងស្មើនឹង ប្រមុខដឹកនាំបដិវត្តន៍ មគ្គុទេសក៍ និងឯកភាពជាតិ»។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក គីម ជុងអ៊ុន មានអំណាចផ្ដាច់មុខសឹងតែម្នាក់ឯងទៅហើយ នៅកូរ៉េខាងជើង ចាប់តាំងពីឪពុករបស់លោក គឺលោក គីម ជុងអ៉ីល បានទទួលមរណភាព កាលពីចុងឆ្នាំ២០១១។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់ខ្លួនក្នុង ការការពារប្រជាជនរបស់ខ្លួន នៅក្នុងសមាជគណបក្សដ៏កម្រមួយ ខណៈប្រទេសនេះ កំពុងជាប់គាំងកិច្ចចរចា នុយក្លេអ៊ែរជាមួយអាមេរិក./.

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត