ពិធីប្រគល់សំភារៈការិយាល័យចាំបាច់ដល់ស្ថានទូតកម្ពុជាប្រចាំ​នៅវៀតណាម

09:23 | 17/12/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែធ្ នូស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានទទួលសំភារៈការិយាល័យនិងអំណោយមួយចំនួនពីលោក ង្វៀនវ៉ាន់ហុង អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា និងជាអនុប្រធានសាជីវកម្មអន្តរជាតិ Phuong Hoang Group អញ្ជើញប្រគល់ជូន។

ទិដ្ឋភាពនៃពិធីនេះ


ក្នុងបរិយាកាសស្និទ្ធស្នាល ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមលោក ចាយ ណាវុធ បុគ្គលិកនិងមន្រ្តីស្ថានទូតបានទទួលអំណោយដោយផ្ទាល់ពីក្រុមហ៊ុននេះរួមមានទូរទស្សន៍ខ្នាតធំមួយចំនួន កុំព្យូទ័រដាក់តុ ម៉ាស៊ីនចម្លង ម៉ាស៊ីនព្រីនធ័រនិងឧបករណ៍ការិយាល័យចាំបាច់ផ្សេងៗទៀតផងដែរ។

តាងនាមបុគ្គលិកនិងមន្ត្រីស្ថានទូត ឯកអគ្គរដ្ឋទូតចាយណាវុធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង្វៀនវ៉ាន់ហុងប្រធានសាជីវកម្មអន្តរជាតិ Phuong Hoang Group ក៏ដូចជាសមាគមមិត្តភាពវៀតណាម - កម្ពុជាចំពោះអំណោយដែលមានអត្ថន័យនេះ។ លោកឯកអគ្គរដ្ឋទូតចាយណាវុធ បានជឿជាក់ថាសមភារៈការិយាល័យចាំបាច់ទាំងនេះនឹងបង្កើតល័ក្ខខ័ណ្ឌការងារអំណោយផលដល់មន្រ្តីនិងនិយោជិកនៃស្ថានបេសកកម្មការទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។

ក្នុងពិធីនេះដែរ លោក ង្វៀនវ៉ាន់ហុង អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា និងជា ប្រធានក្រុមហ៊ុន Phuong Hoang Group បានចែករំលែកថាអំណោយខាងលើគឺជាមនោសញ្ចេតនារបស់លោកផ្តាល់ខ្លួន ក៏ដូចជារបស់បុគ្គលិកនៃ ក្រុមហ៊ុន Phuong Hoang Group ដែលបានគាំទ្រជូនស្ថានទូតកម្ពុជា ដោយសង្ឃឹមថានឹងជួយដល់ការងាររបស់បុគ្គលិកនិងមន្ត្រីស្ថានទូតកម្ពុជា ព្រមទាំងបង្ហាញពីបំណងចង់ជួយគ្ទៅវិញទៅមកដោយមានសកម្មភាពជាក់ស្តែងជាច្រើនបំផុត។

ក្នុងឱកាសនេះ ក្នុងនាមសមាគមមិត្តភាពវៀតណាម - កម្ពុជា និងក្រុមហ៊ុន Phuong Hoang Group លោកង្វៀនវ៉ាន់ហុងបានផ្ញើសារជូនពរឆ្នាំថ្មីសកលដល់ឯកអគ្គរដ្ឋទូតចាយណាវុធ មន្ត្រីនិងបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: cand.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន